គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
យ៉ូប 34:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតតើមានអ្នកណាម្នាក់ទូលដល់ព្រះថា "ទូលបង្គំបានទ្រាំរងទោស ទូលបង្គំលែងធ្វើខុសទៀតហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមាននរណាម្នាក់ទូលព្រះជាម្ចាស់ថា: “ទូលបង្គំបានរងទុក្ខទោសរួចស្រេចហើយ ទូលបង្គំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគួរឲ្យទូលដល់ព្រះថា ទូលបង្គំបានទ្រាំរងទោសហើយ ទូលបង្គំលែងធ្វើខុសទៀត អាល់គីតាប បើមាននរណាម្នាក់អង្វរអុលឡោះថា: “ខ្ញុំបានរងទុក្ខទោសរួចស្រេចហើយ ខ្ញុំនឹងមិនប្រព្រឹត្តអំពើអាក្រក់ទៀតទេ។ |
គេនឹងច្រៀងនៅមុខមនុស្ស ដោយពាក្យថា "ខ្ញុំបានធ្វើបាប ហើយរំលងនឹងសេចក្ដីត្រឹមត្រូវ ជាការដែលឥតមានប្រយោជន៍ដល់ខ្ញុំ។
ដើម្បីកុំឲ្យមានមនុស្សទមិឡល្មើស បានគ្រប់គ្រងឡើង ប្រយោជន៍កុំឲ្យមានអ្នកណា ដាក់អន្ទាក់ដល់ប្រជាជនឡើយ។
សូមបង្រៀនអ្វីដែលទូលបង្គំមើលមិនឃើញ ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើទុច្ចរិត នោះទូលបង្គំនឹងលែងប្រព្រឹត្តទៀតហើយ" ឬទេ?
បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
អ្នកណាដែលគ្រប់បាំងការរំលងរបស់ខ្លួន នោះនឹងមិនចម្រើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្តាករុណាវិញ។
យើងបានផ្ទៀងត្រចៀក ហើយប្រុងស្តាប់ តែគេមិនបាននិយាយដោយទៀងត្រង់សោះ គ្មានអ្នកណាមួយបានប្រែចិត្តចេញ ពីអំពើអាក្រក់របស់ខ្លួន ដោយថា តើយើងបានធ្វើអ្វីនេះ គ្រប់គ្នាបានបែរទៅតាមផ្លូវរបស់ខ្លួនវិញ ដូចជាសេះស្ទុះចូលទៅក្នុងសង្គ្រាម។
គឺដោយហេតុនោះបានជាយើងដើរទាស់ទទឹងនឹងគេ ហើយបាននាំគេទៅនៅស្រុករបស់ពួកខ្មាំងសត្រូវ ដូច្នេះ បើចិត្តដែលមិនទាន់កាត់ស្បែករបស់គេ បានទទួលចាលចាញ់ ហើយគេព្រមទទួលទោសនៃអំពើទុច្ចរិតរបស់គេ
ខ្ញុំនឹងរងទ្រាំចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះយេហូវ៉ា ពីព្រោះខ្ញុំបានធ្វើបាបនឹងព្រះអង្គហើយ គឺនឹងរងទ្រាំដរាបដល់ព្រះអង្គកាន់ក្ដីជំនួសខ្ញុំ ហើយបានសម្រេចសេចក្ដីយុត្តិធម៌ដល់ខ្ញុំ នោះព្រះអង្គនឹងនាំចេញមកឯពន្លឺ រួចខ្ញុំនឹងរំពឹងមើលសេចក្ដីសុចរិតរបស់ព្រះអង្គ
ពេលនោះ បាឡាមពោលទៅកាន់ទេវតារបស់ព្រះយេហូវ៉ាថា៖ «ខ្ញុំប្របាទបានធ្វើបាបហើយ ដ្បិតខ្ញុំប្របាទមិនបានដឹងថាលោកម្ចាស់ឈរតាមផ្លូវទាស់នឹងខ្ញុំប្របាទទេ។ ដូច្នេះ ប្រសិនបើការនេះជាសេចក្ដីអាក្រក់នៅចំពោះលោកម្ចាស់ នោះខ្ញុំប្របាទនឹងត្រឡប់ទៅវិញ»។