យ៉ូប 34:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱអ្នកប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំចុះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱមនុស្សប្រាជ្ញរាល់គ្នាអើយ សូមស្តាប់ពាក្យខ្ញុំ ឱពួកអ្នកដែលមានយោបល់អើយ សូមផ្ទៀងត្រចៀកចំពោះខ្ញុំចុះ អាល់គីតាប «អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ! |
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
ខ្ញុំនិយាយនេះ ដូចជានិយាយទៅកាន់អ្នកមានប្រាជ្ញា ចូរពិចារណាពីសេចក្តីដែលខ្ញុំនិយាយនេះដោយខ្លួនឯងចុះ។
បងប្អូនអើយ កុំឲ្យអ្នករាល់គ្នាមានគំនិតដូចជាកូនក្មេងឡើយ ខាងឯសេចក្ដីអាក្រក់ ចូរដូចជាកូនង៉ែតចុះ តែខាងឯការយល់ដឹង ចូរពេញវ័យឡើង។