មើល៍ ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មាន របស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរក សេចក្ដីដែលត្រូវនិយាយ
យ៉ូប 32:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនោះបានជា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសម្ដែងគំនិតរបស់ខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍ រហូតដល់ចប់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះបានជាខ្ញុំថា សូមស្តាប់ខ្ញុំសិន ខ្ញុំនឹងសំដែងគំនិតរបស់ខ្ញុំដែរ។ អាល់គីតាប ហេតុនេះ សូមអស់លោកស្ដាប់ខ្ញុំម្ដង ខ្ញុំសូមបង្ហាញចំណេះដឹងរបស់ខ្ញុំ។ ខ្ញុំបានរង់ចាំអស់លោកមានប្រសាសន៍ រហូតដល់ចប់ |
មើល៍ ខ្ញុំបានរង់ចាំពាក្យអ្នករាល់គ្នា ខ្ញុំបានប្រុងស្តាប់ហេតុផលទាំងប៉ុន្មាន របស់អ្នករាល់គ្នា កំពុងដែលអ្នករាល់គ្នាស្វែងរក សេចក្ដីដែលត្រូវនិយាយ
មិនមែនមនុស្សចាស់ៗ សុទ្ធតែមានប្រាជ្ញា ឬមនុស្សអាយុច្រើនសុទ្ធតែយល់ សេចក្ដីដែលត្រឹមត្រូវនោះឡើយ
រីឯស្រ្ដីដែលនៅក្រមុំ ខ្ញុំពុំបានទទួលបង្គាប់ពីព្រះអម្ចាស់ទេ តែខ្ញុំជូនយោបល់ក្នុងនាមជាមនុស្សដែលគួរឲ្យទុកចិត្ត ដោយសារសេចក្ដីមេត្តាករុណារបស់ព្រះអម្ចាស់។
ប៉ុន្តែ តាមគំនិតខ្ញុំ ខ្ញុំយល់ឃើញថា បើនាងរស់នៅមិនរៀបការបាន នោះនាងនឹងបានសប្បាយជាង ហើយខ្ញុំយល់ថា ខ្ញុំក៏មានព្រះវិញ្ញាណរបស់ព្រះដែរ។