នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
យ៉ូប 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឬប្រសិនបើគ្មានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឬនឹងឥតមានខ្ញុំសោះ ដូចជាកូនរំលូតលាក់កំបាំង គឺជាកូនដែលមិនបានឃើញពន្លឺឡើយ អាល់គីតាប ប្រសិនបើខ្ញុំគ្មានជីវិត គឺដូចកូនរលូត ឬដូចកូនក្មេងដែលមិនធ្លាប់ឃើញពន្លឺថ្ងៃ នោះប្រសើរជាង។ |
នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
នៅទីនោះពួកអាក្រក់លែងធ្វើទុក្ខ នៅកន្លែងនោះ ពួកនឿយហត់មានសេចក្ដីស្រាកស្រាន្ត។
សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។
មុននឹងភ្លើងបន្លាឆេះក្ដៅដល់ឆ្នាំង សូមព្រះអង្គផាត់យកគេ ទាំងក្មេងទាំងចាស់ចេញទៅ!
ប៉ុន្តែ អ្នកដែលមិនទាន់កើតមកនៅឡើយ ជាអ្នកដែលមិនបានឃើញការអាក្រក់ដែលកើតនៅក្រោមថ្ងៃ វិសេសជាងពួកទាំងពីរនោះទៅទៀត។
ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។
ចុងក្រោយបង្អស់ ព្រះអង្គក៏លេចឲ្យខ្ញុំឃើញ សូម្បីតែខ្ញុំនេះដូចជាកូនដែលកើតមិនគ្រប់ខែ។