មើល៍! អ្នកបានទូន្មានប្រដៅ ដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
យ៉ូប 29:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ អាល់គីតាប មនុស្សម្នាត្រងត្រាប់ស្ដាប់ពាក្យខ្ញុំ ពេលខ្ញុំផ្ដល់យោបល់ គេនៅស្ងៀមស្ងាត់។ |
មើល៍! អ្នកបានទូន្មានប្រដៅ ដល់មនុស្សជាច្រើន ក៏បានធ្វើឲ្យដៃខ្សោយមានកម្លាំងឡើង
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។