យ៉ូប 20:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់ក៏ដោយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីគេខំរក្សាទុក ដោយមិនលេប គឺបៀមទុកនៅក្នុងមាត់ក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើលៃលកសំចៃទុក មិនចង់លេបចុះទៅ គឺបៀមទុកនៅតែក្នុងមាត់វិញក៏ដោយ អាល់គីតាប ទោះបីគេខំរក្សាទុក ដោយមិនលេប គឺបៀមទុកនៅក្នុងមាត់ក្ដី |
ព្រះនឹងបោះសេចក្ដីក្រោធយ៉ាងសហ័ស មកចម្អែតពោះគេ ហើយទម្លាក់សេចក្ដីក្រោធនោះមកលើគេ ទុកជាអាហារ។
សាក្សីកោងកាចគេចំអកមើលងាយ ចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
ប៉ុន្តែ កាលសាច់នោះកំពុងនៅជាប់នឹងធ្មេញ មិនទាន់ទំពារនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងប្រជាជន ហើយព្រះអង្គវាយប្រជាជននោះដោយគ្រោះកាចមួយយ៉ាងធំ។
ដ្បិតបើអ្នករាល់គ្នារស់តាមសាច់ឈាម អ្នករាល់គ្នានឹងត្រូវស្លាប់ តែបើអ្នករាល់គ្នាសម្លាប់អំពើរបស់រូបកាយ ដោយសារព្រះវិញ្ញាណ អ្នករាល់គ្នានឹងមានជីវិត