ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។
យ៉ូប 19:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំហៅអ្នកបម្រើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរយ៉ាងណាក៏ដោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ តែគេមិនឆ្លើយតបវិញទេ ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង អាល់គីតាប ខ្ញុំស្រែកហៅអ្នកបម្រើរបស់ខ្ញុំ តែគេមិនឆ្លើយតបវិញទេ ទោះបីខ្ញុំទទូចអង្វរហៅយ៉ាងណាក៏ដោយ។ |
ស្រាប់តែមានខ្យល់គំហុកជាខ្លាំងបក់មកពីទីរហោស្ថាន បោកប្រមុមផ្ទះទាំងបួនជ្រុង រំលំទៅលើកូនលោកស្លាប់អស់ទៅហើយ មានតែខ្ញុំមួយទេ ដែលរួច ដើម្បីមកជម្រាបលោក»។
ភ្ញៀវនៅក្នុងផ្ទះខ្ញុំបានភ្លេចខ្ញុំហើយ ពួកស្រីបម្រើក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកដែលគេមិនធ្លាប់ស្គាល់។
ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្ដីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះមួយនឹងខ្ញុំដែរ។