តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។
យ៉ូប 18:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជំងឺរោគាបានបំផ្លាញស្បែករបស់គេអស់ ហើយសេចក្ដីស្លាប់ក៏លេបត្របាក់ ដៃជើងរបស់គេដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅ ក៏ស៊ីរូងដៃជើងរបស់គេដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្ដីស្លាប់នឹងស៊ីអវយវៈគេអស់រលីង អាល់គីតាប ស្បែករបស់គេដាច់ជាដុំៗ ហើយដំបៅក៏ស៊ីរូងដៃជើងរបស់គេដែរ។ |
តើគាត់មិនបានរាប់យើងដូចជាអ្នកដទៃទេឬ? ដ្បិតគាត់បានលក់យើង ហើយបានស៊ីបង្ហិនប្រាក់បណ្ណាការរបស់យើងអស់រលីងហើយ។
រូបេន កូនជាកូនច្បង ជាឫទ្ធិ និងជាផលដំបូងនៃកម្លាំងរបស់ពុក កូនមានកិត្តិយស និងមានឥទ្ធិឫទ្ធិលើសគេ។
តើវានឹងចុះទៅឯទ្វារ នៃស្ថានឃុំព្រលឹងមនុស្សស្លាប់? តើយើងនឹងចុះទៅជាមួយគ្នា ចូលក្នុងធូលីដីឬ?»។
នោះកូនច្បងរបស់ពួកមនុស្សទាល់ក្រ នឹងមានអាហារបរិភោគ ហើយមនុស្សកម្សត់ទុគ៌តនឹងដេកទៅដោយសុខសាន្ត តែយើងនឹងធ្វើឲ្យពូជពង្សរបស់អ្នក ស្លាប់ទៅដោយអំណត់វិញ ហើយអ្នកដែលនៅសល់នឹងត្រូវគេសម្លាប់។
ទូលបង្គំបានចុះទៅដល់ឫសនៃភ្នំទាំងប៉ុន្មាន រនុកនៃផែនដីបានបិទខ្ទប់ពីលើ ទូលបង្គំទុកជាដរាបតទៅ ប៉ុន្តែ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបាននាំទូលបង្គំឡើងចេញ ពីរណ្តៅមកទាំងរស់។
ព្រះយេហូវ៉ានឹងវាយសាសន៍ទាំងអស់ ដែលបានច្បាំងនឹងក្រុងយេរូសាឡិម ដោយសេចក្ដីវេទនាយ៉ាងនេះ គឺសាច់គេនឹងរលួយកំពុងដែលគេឈរ ភ្នែកគេនឹងរលួយ អណ្ដាតគេនឹងរលួយនៅក្នុងមាត់ដែរ
ខ្ញុំមើលទៅឃើញមានសេះមួយ សម្បុរបៃតងស្លាំង អ្នកជិះសេះនោះមានឈ្មោះថា «ស្លាប់» ហើយស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ទៅតាមអ្នកនោះ។ គេឲ្យទាំងពីរនោះមានអំណាចលើផែនដីមួយភាគបួន ដើម្បីសម្លាប់ដោយដាវ អំណត់ ទុក្ខវេទនា និងដោយសត្វសាហាវ នៅលើផែនដី។