តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ?
យ៉ូប 18:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កម្លាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀប ជាស្រេចនៅខាងគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លាន ទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្ដីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ អាល់គីតាប គេបាត់បង់កម្លាំង ព្រោះតែការស្រេកឃ្លាន ទុក្ខវេទនាស្ថិតនៅជាប់ជាមួយគេ។ |
តើមិនមែនជាសេចក្ដីអន្តរាយដល់មនុស្សទុច្ចរិត ហើយជាសេចក្ដីវេទនាដល់ពួកអ្នក ដែលប្រព្រឹត្តអាក្រក់ទេឬ?
សូមឲ្យកូនចៅរបស់វាក្លាយជាមនុស្ស អាវាសែដើរសុំទាន ហើយស្វែងរកអាហារ ឆ្ងាយពីទីលំនៅដែលរលំបាក់បែក!
ពួកសិង្ហស្ទាវ អាចជួបនឹងការខ្វះខាត ហើយអត់ឃ្លាន តែអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នោះមិនខ្វះអ្វីដែលល្អឡើយ។
គេនឹងដើរចុះឡើងក្នុងស្រុក មានទាំងទុក្ខវេទនា ហើយស្រេកឃ្លាន កាលណាគេស្រេកឃ្លាន នោះនឹងមានចិត្តក្តៅក្រហាយ ហើយនឹងប្រទេចផ្ដាសាដល់ទាំងស្តេច និងព្រះរបស់ខ្លួន ដោយងើយមើលទៅលើមេឃផង
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
ពួកអ្នកដែលនៅសល់ពីគ្រួសាររបស់អ្នក គេនឹងមកលុតក្រាបចំពោះអ្នកនោះ ដើម្បីឲ្យបានប្រាក់ និងនំបុ័ង ដោយពាក្យថា សូមឲ្យខ្ញុំបានធ្វើការងារជាសង្ឃណាមួយ ដើម្បីឲ្យបានអាហារបរិភោគផង"»។
ពួកអ្នកដែលពីដើមឆ្អែត គេនឹងទៅជាស៊ីឈ្នួលចិញ្ចឹមជីវិត ដល់ពួកអ្នកដែលធ្លាប់អត់ឃ្លាន ឲ្យគេបានឆ្អែតវិញ បានជាស្ត្រីអារអាចបង្កើតកូន បានដល់ទៅប្រាំពីរនាក់ តែស្ត្រីដែលធ្លាប់មានកូនច្រើន ទៅជាគ្មានកូនទៅវិញ។