រីឯមានសេចក្ដីមួយបានឮមកដល់ខ្ញុំ ដោយសម្ងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ។
យ៉ូប 13:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ភ្នែកខ្ញុំបានឃើញហេតុការណ៍ ទាំងអស់នេះហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង អាល់គីតាប ពិតមែនហើយ ខ្ញុំបានឃើញហេតុការណ៍ទាំងនេះ ផ្ទាល់នឹងភ្នែក ខ្ញុំបានឮផ្ទាល់នឹងត្រចៀក ហើយខ្ញុំក៏បានយល់។ |
រីឯមានសេចក្ដីមួយបានឮមកដល់ខ្ញុំ ដោយសម្ងាត់ ត្រចៀកខ្ញុំបានទទួលពាក្យខ្សឹបពីដំណើរនោះ។
នេះហើយ ជាសេចក្ដីដែលយើងបានស្ទង់ មើលឲ្យដឹងហើយ ក៏ឃើញយ៉ាងនោះពិតមែន ដូច្នេះ ចូរអ្នកស្តាប់យកចុះ ហើយទទួល សម្រាប់ជាប្រយោជន៍ដល់ខ្លួនផង»។
តើអ្នកណាបានលើកម្នាក់ឡើងពីទិសខាងកើត ទាំងហៅមកដល់ជើងខ្លួនក្នុងសេចក្ដីសុចរិត ព្រមទាំងប្រគល់អស់ទាំងសាសន៍ដល់អ្នកនោះ ហើយលើកឲ្យគ្រប់គ្រងលើអស់ទាំងស្តេចផង ក៏យកគេដូចជាធូលី ប្រគល់ដល់ដាវរបស់អ្នកនោះ ហើយដូចជាចំបើង ដែលត្រូវផាត់តាមខ្យល់ ដោយធ្នូដែរ។
ដូច្នេះ សេចក្ដីដែលយើងបានឃើញ ហើយឮនោះ យើងក៏ប្រកាសប្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីប្រកបជាមួយយើងដែរ រីឯសេចក្ដីប្រកបរបស់យើង នោះគឺប្រកបជាមួយព្រះវរបិតា និងជាមួយព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះអង្គ។