ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បង‌ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង​បាយ​ជូរ​អាច​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ? ឯ​រន្ធ​ទឹក​ប្រៃ​ក៏​មិន​អាច​ហូរ​ចេញ​ពី​ទឹក​សាប​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បងប្អូន​របស់ខ្ញុំ​អើយ ដើមល្វា​មិន​អាច​បង្កើត​ផ្លែអូលីវ​បាន​ទេ ឬ​ដើមទំពាំងបាយជូរ​មិន​អាច​បង្កើត​ផ្លែល្វា​បាន​ទេ មែនទេ​? ទឹកប្រៃ​ក៏មិន​អាច​បង្ហូរចេញ​ជា​ទឹក​សាប​បាន​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

បងប្អូន​របស់​ខ្ញុំ​អើយ!​ ដើម​ល្វា​មិន​អាច​មាន​ផ្លែ​អូលីវ​ទេ​ ហើយ​ដើម​ទំពាំង​បាយជូរ​ក៏​មិន​អាច​មាន​ផ្លែល្វា​ដែរ‍​ ដូច្នេះ​ រន្ធ​ទឹកប្រៃ​ក៏​មិន​អាច​បញ្ចេញ​ទឹកសាប​បានដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បង​ប្អូន​អើយ តើ​ដើម​ល្វា​អាច​នឹង​បង្កើត​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​បង្កើត​ផ្លែ​ជា​ល្វា​បាន​ឬ​ទេ ដូច្នេះ គ្មាន​រន្ធ​ទឹក​ណា​ចេញ​ទឹក ជា​ប្រៃ​ផងសាប​ផង​បាន​ឡើយ។

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​អើយ ដើម​ឧទុម្ពរ​អាច​ឲ្យ​ផ្លែ​ជា​អូលីវ ឬ​ដើម​ទំពាំង‌បាយ‌ជូរ​អាច​ឲ្យ​ផ្លែ​ជា​ឧទុម្ពរ​បាន​ឬ? រន្ធ​ទឹក​ប្រៃ​ពុំ​អាច​បង្ហូរ​ចេញ​ជា​ទឹក​សាប​បាន​ឡើយ។

សូមមើលជំពូក



យ៉ាកុប 3:12
11 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ផ្សាំ​អ្នក​ទុក​ជា​ទំពាំង‌បាយ‌ជូរ​សម្រាំង ជា​ពូជ​យ៉ាង​ល្អ​បំផុត ម្តេចបាន​ជា​អ្នក​ក្លាយ​ទៅ​ជា ខ្នែង​របស់​ដើម​ទំពាំង‌បាយ‌ជូរ​ដទៃ ដល់​យើង​ដូច្នេះ?


«បើ​ដាំ​ដើម​ឈើ​ល្អ ផ្លែ​វា​ក៏​ល្អ តែ​បើ​ដាំ​ដើម​ឈើ​អាក្រក់ ផ្លែ​វា​ក៏​អាក្រក់​ដែរ ដ្បិត​គេ​ស្គាល់​ដើម​ឈើ​ដោយ‌សារ​ផ្លែ​របស់​វា។


ព្រះ‌អង្គ​ទត​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​ក្បែរ​ផ្លូវ ទ្រង់​ក៏​យាង​ទៅ​ជិត មិន​ឃើញ​មាន​ផ្លែ​សោះ មាន​សុទ្ធ​តែ​ស្លឹក។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ដើម​ល្វា​នោះ​ថា៖ «ពី​ពេល​នេះ​ទៅ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ!»។ ពេល​នោះ ដើម​ល្វា​ក៏​ក្រៀម​ស្វិត​មួយ​រំពេច។


តើ​ប្រភព​ទឹក​តែ​មួយ អាច​ចេញ​ជា​ទឹក​សាប​ផង ជា​ទឹក​ភ្លាវ​ផង​បាន​ឬ?