ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។
យេរេមា 52:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន និងពែង ដែលធ្វើពីមាស ហើយធ្វើពីប្រាក់ មេទ័ពធំក៏យកទៅទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទាំងផើង ជើងក្រាន ចានគោម កន្ថោរ ជើងចង្កៀង កូនចាន នឹងពែង ដែលធ្វើពីមាស ហើយដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់ អាល់គីតាប លោករាជប្រតិភូក៏យកចានក្លាំ ចង្ក្រាន ភាជន៍ ឆ្នាំង ជើងចង្កៀង ពែង ចាន គោម និងវត្ថុទាំងប៉ុន្មាន ដែលធ្វើពីមាសពីប្រាក់ ទៅជាមួយដែរ។ |
ឯជើងក្រាន និងចានក្លាំ គឺរបស់ដែលធ្វើពីមាស និងរបស់ដែលធ្វើពីប្រាក់ នោះមេទ័ពធំក៏យកទៅទាំងអស់។
ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។
យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។
រួចទេវតាសួរខ្ញុំថា៖ «តើអ្នកមើលឃើញអ្វី?» ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងធ្វើពីមាសទាំងអស់ មានទាំងចានប្រេងនៅលើកំពូល និងចង្កៀងប្រាំពីរ បំពង់ប្រាំពីរ សម្រាប់បង្ហូរប្រេងទៅចង្កៀងនីមួយៗ ដែលនៅលើជើងចង្កៀងនោះ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «ចូរយកពានរបស់បង ហើយយកភ្លើងពីអាសនាមកដាក់ក្នុងពាន រួចយកកំញានរោយពីលើ ហើយយកពាននោះជាប្រញាប់ទៅកាន់ក្រុមជំនុំ ដើម្បីរំដោះបាបឲ្យពួកគេទៅ ដ្បិតមានសេចក្ដីក្រោធចេញពីព្រះយេហូវ៉ាហើយ គ្រោះកាចក៏ចាប់ផ្ដើមដែរ»។