ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
យេរេមា 52:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសម្រាប់គោរព គេក៏យកទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងព្រះវិហារទៅជាមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកន្ថោរ ចបចូក ឃ្នាបប្រឆេះ ចានគោម កូនចាន នឹងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មានដែលប្រើសំរាប់គោរព នោះគេក៏យកទៅដែរ អាល់គីតាប ពួកគេយកឆ្នាំង វែក កាំបិត ភាជន៍ ពែង និងគ្រឿងបរិក្ខារឯទៀតៗធ្វើពីលង្ហិន សម្រាប់ប្រើប្រាស់ក្នុងម៉ាស្ជិទទៅជាមួយ។ |
ហ៊ីរ៉ាមក៏ធ្វើចានក្លាំ ចបចូក និងខ្ទះទាំងប៉ុន្មាន ដូច្នេះ ហ៊ីរ៉ាមគាត់ធ្វើប្រដាប់ទាំងអស់ជាស្រេច ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា
ហើយទាំងឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មាន គឺប្រដាប់ទាំងនោះឯង ដែលហ៊ីរ៉ាមបានធ្វើថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា នោះសុទ្ធតែធ្វើពីលង្ហិន ហើយខាត់រំលីងផង។
ហើយទាំងឆ្នាំង ដង្កៀង ចានគោម កូនចាន និងពានធ្វើពីមាសសុទ្ធទាំងអស់ ក៏ធ្វើត្រចៀកទ្វារមាសសម្រាប់ទ្វារនៃព្រះវិហារខាងក្នុង គឺជាទ្វារនៃទីបរិសុទ្ធបំផុត ហើយសម្រាប់ទ្វារព្រះវិហារខាងក្រៅដែរ។
ព្រមទាំងសម ចានគោម និងពែងដែលធ្វើពីមាសសុទ្ធ និងផ្តិលមាស តាមទម្ងន់នីមួយៗ ហើយផ្តិលប្រាក់ទាំងប៉ុន្មានតាមទម្ងន់
ហ៊ីរ៉ាមធ្វើឆ្នាំង ចបចូក និងខ្ទះទាំងប៉ុន្មានដែរ ដូច្នេះ ហ៊ីរ៉ាមបានធ្វើសម្រេចការទាំងប៉ុន្មាន ដែលគាត់ធ្វើថ្វាយព្រះបាទសាឡូម៉ូន នៅក្នុងព្រះដំណាក់នៃព្រះ
ឆ្នាំង ចបចូក សម និងគ្រឿងប្រដាប់ទាំងប៉ុន្មាន ឯបណ្ណាការទាំងនោះ ហ៊ីរ៉ាមជាមេជាង បានធ្វើពីលង្ហិនយ៉ាងភ្លឺ ថ្វាយព្រះបាទសាឡូម៉ូន សម្រាប់ព្រះវិហាររបស់ព្រះយេហូវ៉ា។
ឯគ្របប្រឆេះ ចានក្លាំ កូនចាន និងពាន ក៏ធ្វើពីមាសសុទ្ធ ចំណែកទ្វារចូរក្នុងព្រះវិហារ និងទ្វារខាងក្នុងដែលសម្រាប់ចូលទីបរិសុទ្ធបំផុត ព្រមទាំងទ្វារនៃព្រះវិហារទាំងប៉ុន្មាននោះ សុទ្ធតែធ្វើពីមាសទាំងអស់។
ទ្រង់ធ្វើតុដប់ ដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង រួចធ្វើផ្តិលមាសមួយរយ។
ត្រូវធ្វើថាស ផ្ទិល ប៉ាន់ និងពែងសម្រាប់តុនោះ ដើម្បីប្រើសម្រាប់តង្វាយច្រូច ហើយត្រូវធ្វើពីមាសសុទ្ធទាំងអស់។
ឃ្នាបប្រឆេះ និងថាសដាក់កម្ទេចសម្រាប់ជើងចង្កៀង នោះក៏ត្រូវធ្វើពីមាសសុទ្ធទាំងអស់ដែរ។
ត្រូវធ្វើប្រដាប់ដាក់ផេះ ចបចូក ផើង សម និងជើងក្រានសម្រាប់អាសនា ឯគ្រឿងប្រដាប់ទាំងនោះ ត្រូវធ្វើពីលង្ហិនទាំងអស់។
លោកធ្វើប្រដាប់ដែលត្រូវដាក់លើតុពីមាសសុទ្ធទាំងអស់ គឺមានថាស ផ្តិល ប៉ាន់ និងពែង ដែលសម្រាប់ប្រើក្នុងពិធីថ្វាយតង្វាយច្រូច។
លោកធ្វើចង្កៀងប្រាំពីរ ព្រមទាំងឃ្នាបប្រឆេះ និងថាសគោះកម្ទេចសម្រាប់ចង្កៀងនោះពីមាសសុទ្ធដែរ។
លោកធ្វើគ្រឿងប្រដាប់ទាំងប៉ុន្មានសម្រាប់អាសនា មានប្រដាប់ដាក់ផេះ ប៉ែល ផើង សម និងជើងក្រាន គឺប្រដាប់ទាំងអស់សុទ្ធតែធ្វើពីលង្ហិនទាំងអស់។
ហើយត្រូវដាក់ប្រដាប់ប្រដាដែលសម្រាប់ប្រើទាំងប៉ុន្មាននៅលើអាសនានោះ គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយត្រូវស៊កឈើស្នែងចូល។
គេត្រូវក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុសម្រាប់ដាក់តាំងនំបុ័ង ហើយដាក់ថាស ចាន ពែង និងប៉ាន់សម្រាប់តង្វាយច្រួច។ រីឯនំបុ័ងត្រូវស្ថិតនៅលើតុនោះជាអចិន្ត្រៃយ៍