បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
យេរេមា 51:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ យើងទាស់នឹងអ្នក យើងនឹងលូកដៃទៅលើអ្នក ហើយប្រមៀលអ្នកទម្លាក់ពីលើថ្មដា ព្រមទាំងឲ្យអ្នកឆេះអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកម្ទេច ផែនដីទាំងមូល - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ឱភ្នំដែលបំផ្លាញ គឺដែលបំផ្លាញផែនដីទាំងមូលអើយ មើល អញទាស់នឹងឯង អញនឹងលូកដៃទៅលើឯង ហើយប្រមៀលឯងទំលាក់ពីលើថ្មដា ព្រមទាំងឲ្យឯងឆេះអស់ទៅ អាល់គីតាប បាប៊ីឡូនអើយ យើងនឹងដាក់ទោសអ្នក អ្នកប្រៀបបាននឹងភ្នំមួយ ដែលកំទេច ផែនដីទាំងមូល - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងលើកដៃប្រហារអ្នក យើងប្រមៀលអ្នកចុះពីលើថ្មភ្នំ ធ្វើឲ្យអ្នកក្លាយទៅជាពំនូកភ្លើងមួយ។ |
បន្ទាប់មក គេពោលថា៖ «មកយើង សង់ទីក្រុងមួយសម្រាប់យើង និងប៉មមួយដែលខ្ពស់ដល់មេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងត្រូវខ្ចាត់ខ្ចាយទៅពាសពេញលើផែនដី»។
៙ នៅពេលទូលបង្គំដើរនៅកណ្ដាលទុក្ខវេទនា ព្រះអង្គរក្សាការពារជីវិតទូលបង្គំ ព្រះអង្គលើកព្រះហស្តឡើង ទាស់នឹងសេចក្ដីក្រេវក្រោធ របស់ខ្មាំងសត្រូវទូលបង្គំ ហើយព្រះហស្តស្តាំរបស់ព្រះអង្គរំដោះទូលបង្គំ។
ចូរលើកទង់មួយសម្រាប់អ្នករាល់គ្នា នៅលើភ្នំត្រងិលចុះ ចូរបន្លឺសំឡេងឡើង ហើយបោយដៃហៅ ដើម្បីឲ្យគេបានចូលទៅ តាមទ្វាររបស់ពួកមនុស្សដ៏មានត្រកូលខ្ពស់។
បន្ទាប់ពីចិតសិបឆ្នាំហើយ យើងនឹងធ្វើទោសស្តេចបាប៊ីឡូន និងពួកសាសន៍នោះ ដោយព្រោះអំពើទុច្ចរិតរបស់គេ ឯស្រុករបស់ពួកខាល់ដេ យើងនឹងធ្វើឲ្យស្ងាត់ជ្រងំជារៀងរហូតទៅ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
ព្រះយេហូវ៉ាបានបើកឃ្លាំងអាវុធរបស់ព្រះអង្គ ហើយយកគ្រឿងសស្ត្រាវុធនៃសេចក្ដីគ្នាន់ក្នាញ់ របស់ព្រះអង្គចេញមក ដ្បិតព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានការដែលត្រូវធ្វើនៅស្រុករបស់ពួកខាល់ដេ។
ព្រះអម្ចាស់ ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលថា៖ «នែ៎ អ្នកឆ្មើងឆ្មៃយ៉ាងខ្លាំងអើយ យើងទាស់នឹងអ្នក ដ្បិតថ្ងៃកំណត់របស់អ្នកបានមកដល់ហើយ គឺជាវេលាដែលយើងនឹងធ្វើទោសដល់អ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ទោះបើក្រុងបាប៊ីឡូននឹងលើកខ្លួនឡើងដល់ផ្ទៃមេឃ ហើយចម្រើនកម្លាំងនៃទីខ្ពស់របស់គេ ឲ្យរឹតតែមាំមួនឡើងក៏ដោយ គង់តែយើងនឹងឲ្យពួកបំផ្លាញឡើងទៅដល់គេដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ កំផែងយ៉ាងក្រាស់របស់ក្រុងបាប៊ីឡូន នឹងត្រូវរលំអស់រលីង ហើយទ្វារដ៏ខ្ពស់ទាំងប៉ុន្មាននឹងត្រូវភ្លើងឆេះ គឺយ៉ាងនោះដែលជនជាតិទាំងឡាយ បានខំធ្វើការជាឥតប្រយោជន៍ ហើយសាសន៍ទាំងប៉ុន្មាន ធ្វើឲ្យតែបានជាចំណីភ្លើងប៉ុណ្ណោះ។
ពីដើម បាប៊ីឡូនជាពែងមាសនៅព្រះហស្តនៃព្រះយេហូវ៉ា ជាពែងដែលឲ្យផែនដីទាំងមូលស្រវឹង សាសន៍ទាំងប៉ុន្មានបានផឹកស្រាទំពាំងបាយជូររបស់គេ ហេតុនោះបានជាសាសន៍ទាំងអស់ បានត្រឡប់ជារវើរវាយទៅ។
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»
ឱភ្នំធំអើយ តើអ្នកជាអ្វី អ្នកនឹងត្រូវត្រឡប់ជាដីរាបស្មើវិញ នៅចំពោះសូរ៉ូបាបិល ហើយលោកនឹងយកថ្ម ជាកំពូលចេញមក ដោយមានសម្រែកស្រែកហ៊ោថា សូមឲ្យបានប្រកបដោយព្រះគុណ អើ ដោយព្រះគុណចុះ»។
រីឯថ្ងៃរបស់ព្រះអម្ចាស់ នឹងមកដូចជាចោរប្លន់ ហើយពេលនោះ ផ្ទៃមេឃនឹងបាត់ទៅដោយសូរគ្រាំគ្រេង ធាតុសព្វសារពើនឹងរលាយទៅ ដោយកម្ដៅភ្លើង ផែនដី និងអ្វីៗនៅលើផែនដីនឹងត្រូវឆេះអស់។
ទេវតាទីពីរផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានដូចជាភ្នំយ៉ាងធំកំពុងតែឆេះ បានបោះទម្លាក់ទៅក្នុងសមុទ្រ រួចសមុទ្រមួយភាគបី ក៏ត្រឡប់ទៅជាឈាម