ចូរចេញពីក្រុងបាប៊ីឡូន ហើយរត់ចេញពីកណ្ដាលពួកខាល់ដេ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាបានប្រោសលោះពួកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គហើយ។
យេរេមា 50:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ាជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា ព្រះអម្ចាស់ ជាព្រះនៃយើង ទ្រង់សងសឹកហើយ គឺព្រះអង្គសងសឹកពួកបាប៊ីឡូន ព្រោះគេបានកម្ទេចព្រះវិហាររបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានឮសំឡេងនៃពួកអ្នក ដែលរត់រួចពីក្រុងបាប៊ីឡូន ដើម្បីនឹងថ្លែងប្រាប់នៅក្រុងស៊ីយ៉ូន ពីការសងសឹកនៃព្រះយេហូវ៉ា ជាព្រះនៃយើង គឺជាការសងសឹកស្នងនឹងព្រះវិហារនៃទ្រង់។ អាល់គីតាប ប្រជាជនដែលរត់ភៀសខ្លួនចេញពីក្រុង បាប៊ីឡូន ប្រកាសឲ្យអ្នកក្រុងស៊ីយ៉ូនដឹងថា អុលឡោះតាអាឡា ជាម្ចាស់នៃយើង ទ្រង់សងសឹកហើយ គឺទ្រង់សងសឹកពួកបាប៊ីឡូន ព្រោះគេបានកំទេចម៉ាស្ជិទរបស់ទ្រង់! |
ចូរចេញពីក្រុងបាប៊ីឡូន ហើយរត់ចេញពីកណ្ដាលពួកខាល់ដេ ចូរប្រកាសប្រាប់ ដោយឡើងសំឡេងច្រៀង ចូរថ្លែងពីរឿងនេះ ហើយបញ្ជូនរហូតដល់ចុងផែនដីផង ចូរប្រាប់ថា ព្រះយេហូវ៉ាបានប្រោសលោះពួកយ៉ាកុប ជាអ្នកបម្រើរបស់ព្រះអង្គហើយ។
ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។
ឱប្រជារាស្ត្ររបស់យើងអើយ ចូរចេញពីកណ្ដាលពួកគេទៅ ត្រូវឲ្យគ្រប់គ្នាដោះខ្លួន ឲ្យរួចពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា។
ចូរឲ្យគ្រប់មនុស្សរត់ចេញពីកណ្ដាលក្រុងបាប៊ីឡូន ដើម្បីឲ្យរួចជីវិតចុះ កុំឲ្យខ្លួនត្រូវកាត់ចេញ ដោយអំពើទុច្ចរិតរបស់គេឡើយ ដ្បិតនេះគឺវេលាកំណត់នៃសេចក្ដីសងសឹក របស់ព្រះយេហូវ៉ា ព្រះអង្គនឹងតបស្នងដល់គេ។
ពួកសង្កត់សង្កិនបានលូកដៃមកលើរបស់ទាំងប៉ុន្មាន ដែលគាប់ចិត្តនាង នាងបានឃើញសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់នាង ជាពួកមនុស្សដែលព្រះអង្គបានផ្តាំទុក មិនឲ្យគេចូលទៅក្នុងជំនុំរបស់ព្រះអង្គឡើយ
ព្រះករុណាបានតម្កើងអង្គទ្រង់ ទាស់នឹងព្រះអម្ចាស់នៃស្ថានសួគ៌។ ព្រះករុណាបានបញ្ជាឲ្យគេយកពែងរបស់ព្រះវិហាររបស់ព្រះអង្គមកចំពោះព្រះករុណា ហើយព្រះករុណា និងពួកសេនាបតី ពួកមហេសី និងពួកស្ដ្រីអ្នកម្នាងរបស់ព្រះករុណា បានផឹកស្រាពីពែងទាំងនោះ ព្រះករុណាបានសរសើរតម្កើងព្រះដែលធ្វើពីប្រាក់ មាស លង្ហិន ដែក ឈើ និងថ្ម ដែលមើលមិនឃើញ ស្តាប់មិនឮ ក៏មិនដឹងអ្វីសោះ តែចំណែកឯព្រះ ដែលដង្ហើមរបស់ព្រះករុណានៅក្នុងព្រះហស្តរបស់ព្រះអង្គ ហើយអស់ទាំងផ្លូវរបស់ព្រះករុណាក៏ជារបស់ព្រះអង្គ ព្រះករុណាមិនបានលើកតម្កើងព្រះអង្គទេ។
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ប្រសិនបើយើងសំលៀងដាវរបស់យើងដែលភ្លឺចាំង ហើយដៃយើងចាប់កាន់សេចក្ដីយុត្តិធម៌ នោះយើងនឹងសងសឹកបច្ចាមិត្តរបស់យើង ហើយនឹងសងអស់អ្នកដែលស្អប់យើង។