ព្រះអង្គបានបន្ទោសសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូតតទៅ។
យេរេមា 49:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងបល្ល័ង្កយើង នៅស្រុកអេឡាំ ហើយបំផ្លាញទាំងស្តេច និងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងបល្ល័ង្កអញ នៅស្រុកអេឡាំ ហើយនឹងបំផ្លាញទាំងស្តេច នឹងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា អាល់គីតាប យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺន របស់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- |
ព្រះអង្គបានបន្ទោសសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សអាក្រក់វិនាស ព្រះអង្គបានលុបឈ្មោះគេឲ្យបាត់ ជារៀងរហូតតទៅ។
ហើយប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា "មើល៍! យើងនឹងចាត់ទៅនាំយកនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក ហើយយើងនឹងតាំងបល្ល័ង្ករបស់គេ នៅពីលើថ្ម ដែលយើងបានលាក់ទុកនេះ គេនឹងដំឡើងព្រះរាជពន្លារបស់គេ នៅពីលើផង។
យើងនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីក្រោធដ៏សហ័សរបស់យើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីង។
ប៉ុន្តែ ដល់គ្រាក្រោយ យើងនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។