យេរេមា 49:38 - អាល់គីតាប38 យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺន របស់ពួកគេ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 យើងនឹងតាំងបល្ល័ង្កយើង នៅស្រុកអេឡាំ ហើយបំផ្លាញទាំងស្តេច និងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 យើងនឹងមកគ្រងរាជ្យលើស្រុកអេឡាំ យើងនឹងប្រហារជីវិតស្ដេច និងនាម៉ឺនរបស់ពួកគេ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់- សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 អញនឹងតាំងបល្ល័ង្កអញ នៅស្រុកអេឡាំ ហើយនឹងបំផ្លាញទាំងស្តេច នឹងពួកចៅហ្វាយពីស្រុកនោះចេញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា សូមមើលជំពូក |
រួចប្រាប់ពួកគេថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: យើងនឹងប្រើគេឲ្យទៅហៅនេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ យើងនឹងដាក់បល្ល័ង្ករបស់នេប៊ូក្នេសាត្រង់កន្លែងកប់ថ្មនេះ ហើយនេប៊ូក្នេសាក៏ដំឡើងស្វេតច្ឆត្ររបស់ខ្លួននៅកន្លែងនេះដែរ។
យើងនឹងធ្វើឲ្យជនជាតិអេឡាំញ័ររន្ធត់ នៅចំពោះមុខខ្មាំងសត្រូវ និងនៅចំពោះមុខ អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ យើងនឹងនាំទុក្ខវេទនាមកលើពួកគេ ដោយកំហឹងដ៏ខ្លាំងក្លារបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - យើងនឹងឲ្យដាវទៅតាមប្រហារពួកគេ រហូតទាល់តែប្រល័យជីវិតពួកគេ អស់គ្មានសល់។