នៅគ្រានោះ ព្រះបាទសាឡូម៉ូនក៏ធ្វើកន្លែងសម្រាប់ថ្វាយបង្គំព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់មួយ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសម្រាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ។
យេរេមា 48:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱម៉ូអាប់អើយ វរដល់អ្នកហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់អ្នក ត្រូវចាប់ទៅជាឈ្លើយហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយ ប្រជាជនដែលគោរពព្រះកេម៉ូស ត្រូវអន្តរាយជាមិនខាន ដ្បិតកូនប្រុសកូនស្រីរបស់អ្នក ត្រូវគេកៀរយកទៅជាឈ្លើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ អាល់គីតាប ជនជាតិម៉ូអាប់អើយ អ្នកវេទនាហើយ ប្រជាជនដែលគោរពព្រះកេម៉ូស ត្រូវអន្តរាយជាមិនខាន ដ្បិតកូនប្រុសកូនស្រីរបស់អ្នក ត្រូវគេកៀរយកទៅជាឈ្លើយ។ |
នៅគ្រានោះ ព្រះបាទសាឡូម៉ូនក៏ធ្វើកន្លែងសម្រាប់ថ្វាយបង្គំព្រះកេម៉ូស ជាសេចក្ដីគួរខ្ពើមរបស់ពួកម៉ូអាប់ នៅលើទីខ្ពស់មួយ ដែលជាភ្នំនៅទល់មុខនឹងក្រុងយេរូសាឡិម និងសម្រាប់ព្រះម៉ូឡុក ជាសេចក្ដីគួរខ្ពើមរបស់ពួកកូនចៅអាំម៉ូនដែរ។
ស្ដេចបានបំផ្លាញទីខ្ពស់ទាំងប៉ុន្មាន នៅមុខក្រុងយេរូសាឡិម គឺនៅខាងស្តាំភ្នំអសោចិ៍ ដែលព្រះបាទសាឡូម៉ូន ជាស្តេចសាសន៍អ៊ីស្រាអែល បានធ្វើថ្វាយដល់ព្រះអាសថារ៉ូត ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ស៊ីដូន និងថ្វាយដល់ព្រះកេម៉ូស ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍ម៉ូអាប់ ហើយថ្វាយតង្វាយដល់ព្រះមីលកូម ជាព្រះគួរស្អប់ខ្ពើមរបស់សាសន៍អាំម៉ូន នោះស្ដេចក៏ធ្វើបង្អាប់ទាំងអស់ដែរ។
ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់ នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសម្បុក។
ពេលនោះ ម៉ូអាប់នឹងខ្មាសចំពោះព្រះកេម៉ូស ដូចជាពួកវង្សអ៊ីស្រាអែលបានខ្មាសចំពោះបេត-អែល ជាទីទុកចិត្តរបស់គេដែរ។
ដ្បិតអ្នកបានទុកចិត្តនឹងកិច្ចការរបស់អ្នក និងទ្រព្យសម្បត្តិរបស់អ្នក បានជាអ្នកនឹងត្រូវគេចាប់យកដែរ ហើយព្រះកេម៉ូសនឹងត្រូវចាប់ទៅជាឈ្លើយ ព្រមទាំងពួកសង្ឃ និងពួកមន្ត្រីទាំងអស់ដែរ។
វេទនាដល់អ្នកហើយ ម៉ូអាប់អើយ! ប្រជាជនដែលថ្វាយព្រះកេម៉ូសអើយ អ្នកត្រូវវិនាសហើយ! ព្រះនេះបានធ្វើឲ្យពួកកូនប្រុសរបស់ខ្លួនរត់ខ្ចាត់ខ្ចាយ ហើយពួកកូនស្រីរបស់ខ្លួន ទៅជាឈ្លើយរបស់ស៊ីហុន ជាស្តេចសាសន៍អាម៉ូរី។
ឯស្រុកដែលព្រះកេម៉ូសជាព្រះរបស់ព្រះករុណាបានប្រទានឲ្យ តើព្រះករុណាមិនបានកាន់កាប់ជារបស់ទ្រង់ទេឬ? ដូច្នេះ ពួកណាដែលព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ បានបណ្តេញចេញពីមុខយើងខ្ញុំ នោះស្រុករបស់គេយើងខ្ញុំនឹងកាន់កាប់។