យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
យេរេមា 47:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើវានៅស្ងៀមម្ដេចបាន ដ្បិតព្រះយេហូវ៉ាបានបង្គាប់ហើយ គឺព្រះអង្គតម្រូវឲ្យទាស់នឹងក្រុងអាសកាឡូន និងឆ្នេរសមុទ្រដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងនឹងនៅស្ងៀមឯណាបាន ដ្បិតឃើញថា ព្រះយេហូវ៉ាបានបង្គាប់ការហើយ គឺទ្រង់ដំរូវឲ្យទាស់នឹងក្រុងអាសកាឡូន ហើយនឹងឆ្នេរសមុទ្រផង។ អាល់គីតាប បើអុលឡោះតាអាឡាចេញបញ្ជាឲ្យវាទៅប្រហារ ក្រុងអាស្កាឡូន និងតំបន់តាមមាត់សមុទ្រហើយនោះ តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន? វាត្រូវតែតម្រង់ទៅរកទីនោះ!»។ |
យើងនឹងចាត់គេឲ្យទៅទាស់នឹងនគរមួយ ដែលទមិឡល្មើស ហើយនឹងបង្គាប់ការដល់គេ ឲ្យទាស់នឹងសាសន៍១ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍នោះដូចជាភក់នៅផ្លូវផង។
យើងបានបង្គាប់ដល់ពួកបរិសុទ្ធរបស់យើង យើងបានហៅពួកខ្លាំងពូកែរបស់យើង សម្រាប់នឹងសម្រេចសេចក្ដីក្រោធរបស់យើង គឺជាពួកអ្នកដែលមានអំណរ ចំពោះសេចក្ដីខ្ពង់ខ្ពស់របស់យើង។
តើអ្នកមិនបានឮថា យើងបានគិតជាស្រេច នឹងធ្វើការទាំងប៉ុន្មាននេះតាំងពីយូរមកហើយ? ព្រមទាំងចាត់ចែងតាំងពីចាស់បុរាណមក ឥឡូវនេះ យើងបានសម្រេចការនេះហើយ គឺបានឲ្យអ្នកបំផ្លាញទីក្រុងមានកំផែងឲ្យទៅជាគំនរបំណែក
អ្នកណាដែលធ្វើការរបស់ព្រះយេហូវ៉ា ដោយព្រងើយកន្តើយ នោះត្រូវបណ្ដាសាហើយ អ្នកណាដែលទប់ដាវខ្លួនមិនឲ្យកម្ចាយឈាម នោះក៏ត្រូវបណ្ដាសាដែរ។
ប្រសិនបើយើងនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីនោះ
ហេតុនោះ កូនមនុស្សអើយ ចូរអ្នកថ្លែងទំនាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់ពីរដង ហើយបីដងទៅ គឺដាវនោះដែលកាប់សម្លាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេដែរ។
ចូរស៊កដាវទៅក្នុងស្រោមវិញ យើងនឹងវិនិច្ឆ័យអ្នក នៅត្រង់កន្លែងដែលបានបង្កើតអ្នកមក គឺនៅក្នុងស្រុកកំណើតរបស់អ្នក។
«កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរថា ន៏ មានដាវហើយ ជាដាវដែលបានសំលៀងជាស្រេច ហើយខាត់ឲ្យភ្លឺផ្លេកផង
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍ យើងនឹងលូកដៃទៅលើសាសន៍ភីលីស្ទីន យើងនឹងកាត់ពួកកេរេធីមចេញ ព្រមទាំងបំផ្លាញសំណល់មនុស្សដែលនៅសល់តាមឆ្នេរសមុទ្រផង
តើគេផ្លុំត្រែនៅក្នុងក្រុង មិនធ្វើឲ្យប្រជាជនភ័យឬ? បើព្រះយេហូវ៉ាមិនបានធ្វើទេ តើមានអន្តរាយកើតដល់ទីក្រុងណាមួយបានឬ?
ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ!
ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាឡេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម អូដ្ឋ និងលាដែរ"»។