Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 47:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ឯង​នឹង​នៅ​ស្ងៀម​ឯ​ណា​បាន ដ្បិត​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ការ​ហើយ គឺ​ទ្រង់​ដំរូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន ហើយ​នឹង​ឆ្នេរ​សមុទ្រ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 តើ​វា​នៅ​ស្ងៀម​ម្ដេច​បាន ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ហើយ គឺ​ព្រះ‌អង្គ​តម្រូវ​ឲ្យ​ទាស់​នឹង​ក្រុង​អាស‌កា‌ឡូន និង​ឆ្នេរ​សមុទ្រដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 បើ​ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារ ក្រុង​អាស្កា‌ឡូន និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ តើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន? វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បើអុលឡោះ‌តាអាឡា​ចេញ​បញ្ជា​ឲ្យ​វា​ទៅ​ប្រហារ ក្រុង​អាស្កា‌ឡូន និង​តំបន់​តាម​មាត់​សមុទ្រ​ហើយ​នោះ តើ​ឲ្យ​ដាវ​នៅ​ស្ងៀម​ដូច​ម្ដេច​បាន? វា​ត្រូវ​តែ​តម្រង់​ទៅ​រក​ទី​នោះ!»។

សូមមើលជំពូក ចម្លង




យេរេមា 47:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ចាត់​គេ​ឲ្យ​ទៅ​ទាស់​នឹង​នគរ​១​ដែល​ទមិល​ល្មើស ហើយ​នឹង​បង្គាប់​ការ​ដល់​គេ ឲ្យ​ទាស់​នឹង​សាសន៍១​ដែល​ត្រូវ​សេចក្ដី​ក្រោធ​របស់​អញ ឲ្យ​បាន​ចាប់​យក​របឹប ចាប់​រំពា ហើយ​ជាន់​ឈ្លី​សាសន៍​នោះ​ដូច​ជា​ភក់​នៅ​ផ្លូវ​ផង


អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សំរាប់​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ


តើ​ឯង​មិន​បាន​ឮ​ថា អញ​បាន​គិត​ជា​ស្រេច នឹង​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នេះ តាំង​ពី​យូរ​មក​ហើយ ព្រម​ទាំង​ចាត់‌ចែង​តាំង​ពី​ចាស់​បុរាណ​ផង​ទេ​ឬ​អី ឥឡូវ​នេះ អញ​បាន​សំរេច​ការ​នេះ​ហើយ គឺ​បាន​ឲ្យ​ឯង​បំផ្លាញ​ទី​ក្រុង​មាន​កំផែង​ឲ្យ​ទៅ​ជា​គំនរ​បំណែក


អ្នក​ណា​ដែល​ធ្វើ​ការ​របស់​ព្រះ‌យេហូវ៉ា ដោយ​ព្រងើយ​កន្តើយ នោះ​ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ទប់​ដាវ​ខ្លួន​មិន​ឲ្យ​កំចាយ​ឈាម នោះ​ក៏​ត្រូវ​បណ្តាសា​ដែរ។


ឬ​បើ‌សិន​ជា​អញ​នាំ​ដាវ​មក​លើ​ស្រុក​នោះ ដោយ​បង្គាប់​ថា ដាវ​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ចុះ ហើយ​អញ​កាត់​ទាំង​មនុស្សនឹង​សត្វ​ចេញ​ពី​នោះ​ផង


ហេតុ​នោះកូន​មនុស្ស​អើយ ចូរ​ឯង​ទាយ​ចុះ ហើយ​ទះ​ដៃ​ផង នោះ​ត្រូវ​ឲ្យ​ដាវ​បាន​កាប់​ដល់​២​ដង ហើយ​៣​ដង​ទៅ គឺ​ដាវ​នោះ​ដែល​កាប់​សំឡាប់ ជា​ដាវ​ដែល​ធ្វើ​ឲ្យ​ទាំង​ពួក​អ្នក​ធំ​ត្រូវ​របួស ហើយ​ក៏​ចាក់​ចូល​ទៅ​ក្នុង​បន្ទប់​ដេក​របស់​គេ​ផង


ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង


កូន​មនុស្ស​អើយ ចូរ​ទាយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ចូរ​ថា ន៏ មាន​ដាវ​ហើយ ជា​ដាវ​ដែល​បាន​សំលៀង​ជា​ស្រេច ហើយ​ខាត់​ឲ្យ​ភ្លឺ​ផ្លេក​ផង


ហេតុ​នោះ ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​លូក​ដៃ​ទៅ​លើ​សាសន៍​ភីលីស្ទីន អញ​នឹង​កាត់​ពួក​កេរេ‌ធីម​ចេញ ព្រម​ទាំង​បំផ្លាញ​សំណល់​មនុស្ស​ដែល​នៅ​សល់​តាម​ឆ្នេរ​សមុទ្រ​ផង


តើ​នឹង​ផ្លុំ​ត្រែ​នៅ​ក្នុង​ក្រុង ឥត​ធ្វើ​ឲ្យ​បណ្តាជន​ក្តុក‌ចិត្ត​បាន​ឬ តើ​នឹង​មាន​អន្តរាយ​កើត​ដល់​ទី​ក្រុង​ណា ឥត​ព្រះ‌យេហូវ៉ា​ធ្វើ​ដែរ​ឬ​ទេ


ព្រះ​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​បន្លឺ​ដល់​ទី​ក្រុង ហើយ​មនុស្ស​ណា​ដែល​មាន​ប្រាជ្ញា នឹង​ឃើញ​ព្រះ‌នាម​ទ្រង់ ចូរ​ស្តាប់​តាម​ដំបង នឹង​តាម​ព្រះ‌អង្គ ដែល​បាន​ដំរូវ​ឲ្យ​មក​ផង


ដូច្នេះចូរ​ទៅ​វាយ​ពួក​សាសន៍​អាម៉ា‌លេក​ឥឡូវ​ចុះ ព្រម​ទាំង​បំផ្លិច‌បំផ្លាញ​គេ​ទាំង​ប៉ុន្មាន​ឲ្យ​អស់​រលីង​ទៅ កុំ​ត្រា‌ប្រណី​ដល់​គេ​ឡើយ គឺ​ត្រូវ​ឲ្យ​សំឡាប់​ទាំង​ប្រុស​ទាំង​ស្រី ទាំង​កូន​ក្មេង នឹង​កូន​ដែល​នៅ​បៅ​ផង ទាំង​គោ ចៀម នឹង​អូដ្ឋ ហើយ​នឹង​លា​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម