ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
យេរេមា 44:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានស្ត្រីខ្លះបាននិយាយថា ៖ «ពេលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចតង្វាយថ្វាយទ្រង់ តើយើងបានធ្វើនំសម្រាប់គោរពដល់ទ្រង់ ហើយច្រួចតង្វាយថ្វាយដល់ទ្រង់មិនឲ្យប្ដីយើងដឹងឬ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាថ្វាយម្ចាស់ក្សត្រិយ៍នៅស្ថានសួគ៌នោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំថ្វាយព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀត កាលយើងបានដុតកំញានថ្វាយដល់ព្រះចន្ទ ហើយច្រួចដង្វាយច្រួចថ្វាយទ្រង់ នោះតើយើងបានធ្វើនំសំរាប់គោរពដល់ទ្រង់ ហើយច្រួចដង្វាយច្រួច ថ្វាយដល់ទ្រង់ក្រៅពីប្ដីយើងឬ។ អាល់គីតាប ស្រីៗទាំងនោះនិយាយបន្ថែមថា៖ «ពេលយើងដុតគ្រឿងក្រអូប និងច្រួចស្រាជូនម្ចាស់ក្សត្រីនៅសូរ៉កានោះ ប្ដីរបស់យើងបានយល់ស្របទាំងស្រុង។ ពេលយើងធ្វើនំជូនព្រះនាង ព្រមទាំងច្រួចស្រា ក៏ប្ដីយើងយល់ស្របដែរ»។ |
ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
(គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។
ទ្រង់បានដើរតាមផ្លូវរបស់ពួកស្តេចអ៊ីស្រាអែល គឺបានប្រព្រឹត្តដូចជាវង្សារបស់ព្រះបាទអ័ហាប់ដែរ ដ្បិតទ្រង់បានយកបុត្រីរបស់អ័ហាប់ធ្វើជាភរិយា ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រនៃព្រះយេហូវ៉ា
ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់ នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិត នឹងមានជំនួយជួយឲ្យរួច។
ពេលនោះ មនុស្សទាំងប៉ុន្មានដែលដឹងថា ប្រពន្ធខ្លួនធ្លាប់ដុតកំញានថ្វាយដល់ព្រះដទៃ និងពួកស្រីៗទាំងអស់ដែលឈរនៅទីនោះ ជាជំនុំយ៉ាងធំ គឺបណ្ដាមនុស្សដែលអាស្រ័យនៅត្រង់ប៉ាត្រូសក្នុងស្រុកអេស៊ីព្ទ គេឆ្លើយទៅហោរាយេរេមាថា៖
ឯបណ្ដាជនប្រុសស្រីទាំងឡាយ គឺអស់មនុស្សដែលបានឆ្លើយមកហោរាយេរេមាដូច្នោះ នោះលោកប្រាប់ដល់គេថា៖
គឺកូនក្មេងរើសឧស ឪពុកបង្កាត់ភ្លើង ហើយពួកស្រីៗច្របាច់ម្សៅធ្វើនំថ្វាយដល់ព្រះចន្ទ ព្រមទាំងច្រួចតង្វាយថ្វាយដល់ព្រះឯទៀត នេះជាការដែលបណ្ដាលឲ្យយើងខឹងក្តៅ។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងបានផ្តាច់បំណន់នោះ ក្នុងថ្ងៃដែលគាត់បានឮ នោះសេចក្ដីអ្វីដែលបានចេញពីមាត់នាង ឬពីពាក្យណាដែលនាងបានសន្យា នោះនឹងមិននៅជាប់ឡើយ ដ្បិតប្តីរបស់នាងបានផ្តាច់បំណន់នោះ ហើយព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។
ប៉ុន្ដែ ប្រសិនបើប្តីរបស់នាងមិនយល់ស្រប ក្នុងថ្ងៃដែលគាត់បានឮ នោះគាត់បានផ្តាច់បំណន់ដែលនាងបានបន់ ព្រមទាំងពាក្យណាដែលបានចេញពីមាត់នាងដោយឥតបើគិត ដោយសារការដែលនាងបានបន់ភ្ជាប់ខ្លួន នោះព្រះយេហូវ៉ានឹងអត់ទោសឲ្យនាង។