ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។
យេរេមា 43:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយ៉ូហាណានជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលពួកយូដាដែលនៅសល់វិលមកអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ប្រទេសដែលគេត្រូវបណ្តេញទៅនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ូហាណាន ជាកូនការា នឹងពួកមេទ័ពទាំងអស់ គេប្រមូលសំណល់ពួកយូដាដែលបានវិលមក ដើម្បីអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ទាំងប្រទេសដែលគេត្រូវបណ្តេញទៅនោះ អាល់គីតាប លោកយ៉ូហាណានជាកូនរបស់លោកការ៉ា និងពួកមេទ័ព នាំប្រជាជនយូដាទាំងអស់ដែលនៅសេសសល់ គឺប្រជាជនដែលពីមុនភៀសខ្លួនទៅនៅក្នុងចំណោមប្រជាជាតិជិតខាងទាំងប៉ុន្មាន ហើយវិលមករស់នៅក្នុងស្រុកយូដាវិញ |
ព្រះបាទនេប៊ូក្នេសាជាស្តេចបាប៊ីឡូន បានតាំងកេដាលាជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យធ្វើជាចៅហ្វាយលើអ្នកដែលសល់នៅក្នុងស្រុកយូដា។
ចំណែកខ្ញុំ ខ្ញុំនឹងនៅត្រង់មីសប៉ា ដើម្បីធ្វើជាអ្នកដំណាង នៅមុខពួកខាល់ដេណាដែលមករកយើងរាល់គ្នា។ ប៉ុន្តែ អ្នករាល់គ្នាវិញ ចូរទៅប្រមូលផលទំពាំងបាយជូរ និងផលរដូវក្តៅ ព្រមទាំងប្រេងទុកដាក់ក្នុងភាជនៈរបស់អ្នករាល់គ្នាទៅ ហើយនៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាចាប់បាននោះ។
អ៊ីសម៉ាអែលក៏ចាប់យកសំណល់បណ្ដាជន ដែលនៅមីសប៉ា នាំទៅជាឈ្លើយ គឺទាំងបុត្រីស្តេចទាំងប៉ុន្មាន និងជនទាំងឡាយដែលសល់នៅត្រង់មីសប៉ា ជាពួកអ្នកដែលនេប៊ូសារ៉ាដានមេទ័ពធំបានផ្ទុកផ្តាក់ដល់កេដាលា ជាកូនអ័កាម នោះអ៊ីសម៉ាអែល ជាកូននេថានា ក៏នាំគេទៅជាឈ្លើយទាំងអស់ រួចចេញដំណើរទៅ ដើម្បីឆ្លងទៅពួកកូនចៅអាំម៉ូន។
គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីចូលទៅក្នុងស្រុកអេស៊ីព្ទ
សូមព្រះករុណា ជាម្ចាស់នៃទូលបង្គំ ទ្រង់ព្រះសណ្តាប់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបន្តិច ប្រសិនបើព្រះយេហូវ៉ា ដែលញុះញង់ព្រះករុណាឲ្យទាស់នឹងទូលបង្គំ នោះសូមទ្រង់ទទួលតង្វាយមួយចុះ តែបើជាពួកមនុស្សទេ នោះសូមឲ្យគេត្រូវបណ្ដាសានៅចំពោះព្រះយេហូវ៉ាចុះ ដ្បិតនៅថ្ងៃនេះ គេបានបណ្តេញទូលបង្គំ មិនឲ្យមានចំណែកក្នុងមត៌ករបស់ព្រះយេហូវ៉ាហើយ ដោយថា "ចូរទៅគោរពប្រតិបត្តិដល់ព្រះដទៃចុះ"។