Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 41:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេ‌ហិម ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ពួក​គេ​នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឈប់​នៅ​ផ្ទះ​សំណាក់​គីមហាំ ជិត​ភូមិ​បេថ្លេ‌ហិម បម្រុង​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​អេស៊ីប

សូមមើលជំពូក ចម្លង




យេរេមា 41:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​និយាយ​ថា "ទេ យើង​រាល់​គ្នា​នឹង​ទៅ​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ជា​កន្លែង​ដែល​យើង​ខ្ញុំ​មិន​ឃើញ​ចម្បាំង​ទៀត ក៏​មិន​ឮ​សូរ​ត្រែ ឬ​ត្រូវ​អត់‌ឃ្លាន​ឡើយ គឺ​នៅ​ទី​នោះ​ដែល​យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ"។


ឱ​សំណល់​នៃ​ពួក​យូដា​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល ពី​ដំណើរ​អ្នក​រាល់​គ្នា​ថា កុំ​ឲ្យ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ចូល​ឲ្យ​ដឹង​ជាក់​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ដល់​អ្នក​រាល់​គ្នា​ហើយ។


គឺ​យ៉ូ‌ហា‌ណាន​ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​អស់ គេ​ប្រមូល​ពួក​យូដា​ដែល​នៅ​សល់​វិល​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​យូដា​វិញ ពី​គ្រប់​ប្រទេស​ដែល​គេ​ត្រូវ​បណ្តេញ​ទៅ​នោះ


នាំ​ចូល​ទៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​គ្នា ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទេ គេ​ក៏​ទៅ​ដល់​ក្រុង​ថាផ្នេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម