កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។
យេរេមា 41:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីសម៉ាអែល ជាកូននេថានា និងដប់នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវ គឺគេសម្លាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសម៉ាអែល ជាកូននេថានា នឹង១០នាក់ដែលនៅជាមួយ ក៏ក្រោកឡើងប្រហារកេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផានដោយដាវទៅ គឺគេសំឡាប់អ្នកដែលស្តេចបាប៊ីឡូនបានតាំងឡើង ធ្វើជាចៅហ្វាយលើស្រុកនោះ អាល់គីតាប លោកអ៊ីស្មាអែល ជាកូនរបស់លោកនេថានា ក្រោកឡើងជាមួយទាហានរបស់គាត់ទាំងដប់នាក់ ហើយយកដាវចាក់សម្លាប់លោកកេដាលា ជាកូនរបស់លោកអហ៊ីកាម ដែលស្ដេចស្រុកបាប៊ីឡូនបានតែងតាំងឲ្យគ្រប់គ្រងស្រុក។ |
កាលអ័ប៊ីនើរបានមកដល់ក្រុងហេប្រុនវិញ នោះយ៉ូអាប់ក៏នាំលោកទៅកណ្ដាលទ្វារកំផែងក្រុងដោយឡែក ដើម្បីមានប្រសាសន៍នឹងលោកដោយសម្ងាត់ រួចក៏ចាក់លោកត្រង់ពោះនៅទីនោះឲ្យស្លាប់ទៅ ដើម្បីសងសឹកចំពោះឈាមអេសាអែល ជាប្អូនខ្លួន។
ប៉ុន្តែ ដល់ខែទីប្រាំពីរ នោះអ៊ីសម៉ាអែល កូននេថានា ដែលជាកូនអេលីសាម៉ា ជាពូជស្តេច បាននាំមនុស្សដប់នាក់មកជាមួយ ប្រហារជីវិតកេដាលាទៅ ព្រមទាំងពួកយូដា និងពួកខាល់ដេ ដែលនៅជាមួយលោក នៅក្រុងមីសប៉ាផង
គេប្រព្រឹត្តអំពើអាក្រក់នឹងទូលបង្គំ ស្នងនឹងអំពើល្អ ហើយមានសេចក្ដីសម្អប់ ស្នងនឹងសេចក្ដីស្រឡាញ់របស់ទូលបង្គំ។
សូម្បីតែមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ ជាអ្នកដែលទូលបង្គំបានទុកចិត្ត ហើយបានបរិភោគអាហាររបស់ទូលបង្គំ ក៏បានលើកកែងជើងទាស់នឹងទូលបង្គំដែរ ។
គេជម្រាបលោកថា៖ តើលោកជ្រាបឬទេថា ប្អាលីស ជាស្តេចពួកកូនចៅអាំម៉ូន បានចាត់អ៊ីសម៉ាអែល ជាកូននេថានា ឲ្យមកសម្លាប់លោក? តែកេដាលា ជាកូនអ័ហ៊ីកាមមិនជឿគេទេ។
ប៉ុន្តែ កេដាលា ជាកូនអ័ហ៊ីកាម ប្រាប់ដល់យ៉ូហាណាន ជាកូនការាថា៖ កុំធ្វើដូច្នោះឡើយ ដ្បិតអ្នកនិយាយកុហកអំពីអ៊ីសម៉ាអែលទេ។
ប្រសិនបើអ្នកសម្រេចថាស្នាក់នៅ ចូរវិលទៅរកកេដាលា ជាកូនអ័ហ៊ីកាម និងជាចៅសាផាន ជាអ្នកដែលស្តេចបាប៊ីឡូនបានតែងតាំងជាទេសាភិបាលនៅស្រុកយូដាចុះ។ ចូរស្នាក់នៅទីនោះជាមួយលោក ក្នុងចំណោមប្រជាជនរបស់លោក ឬទៅកន្លែងណាក៏បាន តាមដែលអ្នកយល់ឃើញ»។ ដូច្នេះ មេទ័ពធំក៏ចែកស្បៀងអាហារ និងរង្វាន់ឲ្យហោរាយេរេមា រួចលែងគាត់ឲ្យចេញទៅ។
ពេលពួកមេទ័ពទាំងប៉ុន្មាន ដែលពួននៅស្រុកស្រែចម្ការ ព្រមទាំងពួកទាហានរបស់គេ កាលបានឮថា ស្តេចបាប៊ីឡូនបានតាំងកេដាលា ជាកូនអ័ហ៊ីកាមឡើងជាចៅហ្វាយលើស្រុក ហើយបានផ្ទុកផ្តាក់មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេងជាអ្នកក្រីក្របំផុតក្នុងស្រុក ដែលមិនបានចាប់ទៅជាឈ្លើយ នៅស្រុកបាប៊ីឡូន ឲ្យនៅក្នុងអំណាចលោក។
គេក៏មកឯកេដាលា ត្រង់មីសប៉ា គឺមានអ៊ីសម៉ាអែល ជាកូននេថានា យ៉ូហាណាន និងយ៉ូណាថាន ជាកូនការា សេរ៉ាយ៉ា ជាកូនថានហ៊ូមែត និងពួកកូនរបស់អេផាយ ពីស្រុកនថូផា ហើយយេសានា ជាកូនរបស់ម្នាក់នៅម៉ាកាធី ព្រមទាំងពួកទាហានរបស់គេផង។
អ៊ីសម៉ាអែលក៏សម្លាប់ពួកយូដាទាំងអស់ ដែលនៅជាមួយកេដាលាត្រង់មីសប៉ាដែរ ព្រមទាំងពួកខាល់ ជាទាហានដែលនៅទីនោះផង។
ខ្ញុំមិនមែននិយាយពីអ្នកទាំងអស់គ្នាទេ ខ្ញុំស្គាល់អ្នកដែលខ្ញុំបានជ្រើសរើស ប៉ុន្តែ ត្រូវតែបានសម្រេចតាមបទគម្ពីរដែលថា "អ្នកដែលបរិភោគនំបុ័ងជាមួយខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំ" ។