Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 40:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចម្ការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅ‌ហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី និង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ចាប់​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រីឯ​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន ដែល​ពួន​នៅ​ស្រុក​ស្រែ​ចំការ ព្រម​ទាំង​ពួក​ទាហាន​របស់​គេ កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ឡើង​ជា​ចៅហ្វាយ​លើ​ស្រុក ហើយ​បាន​ផ្ទុក‌ផ្តាក់​មនុស្ស​ទាំង​ប្រុស​ទាំង​ស្រី នឹង​កូន​ក្មេង​ជា​អ្នក​ក្រីក្រ​បំផុត​ក្នុង​ស្រុក ដែល​មិន​បាន​ដឹក​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន ឲ្យ​នៅ​ក្នុង​អំណាច​លោក

សូមមើលជំពូក ចម្លង

អាល់គីតាប

7 កាល​មេ​ទាហាន​ទាំង​អស់​ដែល​នៅ​តាម​ព្រៃ និង​ពល​ទាហាន​របស់​ពួក​គេ​ឮ​ដំណឹង​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​បាន​តែង‌តាំង​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម​ឲ្យ​គ្រប់‌គ្រង​ស្រុក ហើយ​ផ្ទុក‌ផ្ដាក់​គាត់​ឲ្យ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ប្រុស​ស្រី ក្មេង និង​ជន​ក្រីក្រ នៅ​ក្នុង​ស្រុក ដែល​គេ​មិន​បាន​កៀរ​យក​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន។

សូមមើលជំពូក ចម្លង




យេរេមា 40:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ បាន​ទុក​ពួក​ទាល់​ក្រ​នៅ​ក្នុង​ស្រុក ឲ្យ​គេ​រក្សា​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ធ្វើ​ស្រែ​ចម្ការ។


វេលា​នោះ ពួក​ខ្មាំង​បាន​បំបាក់​ទម្លាយ​កំផែង​ក្រុង មួយ​ដុំ រួច​ស្ដេច និង​ពួក​ទាហាន​ទាំង​អស់​រត់​ចេញ តាម​ផ្លូវ​ទ្វារ​ដែល​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ជិត​ច្បារ​របស់​ស្តេច ទៅ​តាម​ផ្លូវ​ស្រុក​វាល ឯ​ពួក​ខាល់ដេ​បាន​ឡោម‌ព័ទ្ធ​ទី​ក្រុង។


ប៉ុន្តែ នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ទុក​ពួក​អ្នក​ក្រីក្រ​ក្នុង​បណ្ដា‌ជន ជា​ពួក​អ្នក​ដែល​គ្មាន​អ្វី​សោះ ឲ្យ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​គ្រា​នោះ​ក៏​ចែក​ដំណាំ​ទំពាំង​បាយជូរ និង​ចម្ការ​ឲ្យ​ដល់​គេ​ផង។


ក៏​ចាត់​គេ​ឲ្យ​ទៅ​យក​ហោរា​យេរេមា​ពី​ទី‌លាន​គុក មក​ប្រគល់​ដល់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​នាំ​លោក​ទៅ​ផ្ទះវិញ។ ដូច្នេះ លោក​បាន​នៅ​ជា‌មួយ​ប្រជា​ជន។


កាល​ព្រះបាទ​សេដេគា ជា​ស្តេច​យូដា និង​ពួក​ទាហាន​ទាំង​ប៉ុន្មាន​បាន​ឃើញ​គេ នោះ​ក៏​រត់​ចេញ​ពី​ទី​ក្រុង​ទៅ​ទាំង​យប់ តាម​ផ្លូវ​សួន‌ច្បារ​របស់​ស្តេច ដែល​ចេញ​តាម​ទ្វារ​នៅ​កណ្ដាល​កំផែង​ទាំង​ពីរ ទ្រង់​ចេញ​តម្រង់​ទៅ​ឯ​ស្រុក​វាល។


បន្ទាប់​មក នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ លោក​ដឹក‌នាំ​សំណល់​ពួក​បណ្ដា‌ជន​ដែល​នៅ​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​ចូល​ខាង​លោក ព្រម​ទាំង​សំណល់​នៃ​ប្រជាជន​ទាំង‌ឡាយ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន។


នៅ​ខែ​ទីប្រាំពីរ អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​ដប់​នាក់​ឯ​ទៀត ក៏​មករក​កេដាលា​ជា​កូន​អ័ហ៊ី‌កាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិ‌ភោគ​អាហារ​ជា‌មួយ​គ្នា​នៅ​ទី​នោះ។


អ៊ីស‌ម៉ា‌អែល​ក៏​ចាប់​យក​សំណល់​បណ្ដា‌ជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំង‌ឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសា‌រ៉ាដាន​មេ‌ទ័ព​ធំ​បាន​ផ្ទុក‌ផ្តាក់​ដល់​កេដាលា ជា​កូន​អ័កាម នោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា ក៏​នាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​ឆ្លង​ទៅ​ពួក​កូន​ចៅ​អាំម៉ូន។


កាល​យ៉ូ‌ហា‌ណាន ជា​កូន​ការា និង​ពួក​មេ‌ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា‌មួយ បាន​ឮ​និយាយ​ពី​អស់​ទាំង​ការ​អាក្រក់ ដែល​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា​បាន​ធ្វើ


ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ពួក​បុត្រី​របស់​ស្តេច និង​បណ្ដា​មនុស្ស​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​ទុក​ឲ្យ​នៅ​ជា‌មួយ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ព្រម​ទាំង​ហោរា​យេរេមា និង​បារូក ជា​កូន​នេរីយ៉ា


ប៉ុន្តែ នេប៊ូសា‌រ៉ាដាន​ជា​មេ‌ទ័ព​ធំ បាន​ទុក​ពួក​អ្នក​ក្រីក្រ​ខ្លះ​នៃ​ស្រុក​នោះ ឲ្យ​ថែ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​ភ្ជួរ​រាស់​ដី។


ប្រជា​ជន​ទាំង‌ឡាយ​នៅ​ក្នុង​ស្រុក ត្រូវ​តម្រូវ​ឲ្យ​ថ្វាយ​តង្វាយ​នេះ​សម្រាប់​ចៅ‌ហ្វាយ​នៃ​សាសន៍​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម