ហើយនិយាយថា "ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំមិនឃើញចម្បាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅ"។
យេរេមា 41:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីចូលទៅក្នុងស្រុកអេស៊ីព្ទ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ចេញទៅអាស្រ័យនៅត្រង់ទីសំណាក់របស់គីមហាំ ដែលនៅជិតបេថ្លេហិម ដើម្បីនឹងចូលទៅក្នុងស្រុកអេស៊ីព្ទ អាល់គីតាប ពួកគេនាំគ្នាចេញដំណើរ ហើយឈប់នៅផ្ទះសំណាក់គីមហាំ ជិតភូមិបេថ្លេហិម បម្រុងនឹងបន្តដំណើរទៅស្រុកអេស៊ីប |
ហើយនិយាយថា "ទេ យើងរាល់គ្នានឹងទៅនៅឯស្រុកអេស៊ីព្ទវិញ ជាកន្លែងដែលយើងខ្ញុំមិនឃើញចម្បាំងទៀត ក៏មិនឮសូរត្រែ ឬត្រូវអត់ឃ្លានឡើយ គឺនៅទីនោះដែលយើងខ្ញុំនឹងអាស្រ័យនៅ"។
ឱសំណល់នៃពួកយូដាអើយ ព្រះយេហូវ៉ាមានព្រះបន្ទូល ពីដំណើរអ្នករាល់គ្នាថា កុំឲ្យទៅឯស្រុកអេស៊ីព្ទឡើយ ចូលឲ្យដឹងជាក់ថា នៅថ្ងៃនេះ ខ្ញុំបានធ្វើបន្ទាល់ដល់អ្នករាល់គ្នាហើយ។
គឺយ៉ូហាណានជាកូនការា និងពួកមេទ័ពទាំងអស់ គេប្រមូលពួកយូដាដែលនៅសល់វិលមកអាស្រ័យនៅក្នុងស្រុកយូដាវិញ ពីគ្រប់ប្រទេសដែលគេត្រូវបណ្តេញទៅនោះ
នាំចូលទៅស្រុកអេស៊ីព្ទទាំងអស់គ្នា ពីព្រោះគេមិនព្រមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាទេ គេក៏ទៅដល់ក្រុងថាផ្នេស។