Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 41:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅ‌ហ្វាយ​លើ​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ាអែល ជា​កូន​នេថានា បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅហ្វាយ​លើ​ស្រុក។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ដើម្បី​គេច​ពី​ពួក​ខាល់ដេ ព្រោះ​ពួក​គេ​នឹក​ខ្លាច ដោយ​លោក​អ៊ីស្មា‌អែល ជា​កូន​របស់​លោក​នេថា‌នា បាន​សម្លាប់​លោក​កេដា‌លា ជា​កូន​របស់​លោក​អហ៊ី‌កាម ដែល​ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​ឲ្យ​គ្រប់‌គ្រង​ស្រុក។

សូមមើលជំពូក ចម្លង




យេរេមា 41:18
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​នេប៊ូ‌ក្នេសា​ជា​ស្តេច​បាប៊ី‌ឡូន បាន​តាំង​កេដា‌លា​ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយលើ​អ្នក​ដែលសល់​នៅ​ក្នុង​ស្រុក​យូដា។


ប៉ុន្តែ ដល់​ខែ​ទីប្រាំពីរ នោះ​អ៊ីស‌ម៉ា‌អែល កូន​នេថា‌នា ដែល​ជា​កូន​អេលី‌សាម៉ា ជា​ពូជ​ស្តេច បាន​នាំ​មនុស្ស​ដប់​នាក់​មក​ជា‌មួយ ប្រហារ​ជីវិត​កេដា‌លា​ទៅ ព្រម​ទាំង​ពួក​យូដា និង​ពួក​ខាល់ដេ ដែល​នៅ​ជា‌មួយ​លោក នៅ​ក្រុង​មីស‌ប៉ា​ផង


តើ​អ្នក​បាន​ភ័យ​ខ្លាច ហើយ​ស្រយុត​ចិត្ត​ចំពោះ​អ្នក​ណា បាន​ជា​អ្នក​កុហក ហើយ​មិន​បាន​នឹក​ដល់​យើង ឬ​យក​ចិត្ត​ទុក​ដាក់​សោះ​ដូច្នេះ តើ​យើង​មិន​បាន​អត់‌ធ្មត់​ជា​យូរ​មក​ហើយ​ទេ​ឬ? ប៉ុន្តែ អ្នក​មិន​បាន​កោត​ខ្លាច​ដល់​យើង​សោះ។


ប្រសិន​បើ​អ្នក​សម្រេច​ថា​ស្នាក់​នៅ ចូរ​វិល​ទៅរក​កេដាលា ជា​កូន​អ័ហ៊ី‌កាម និង​ជា​ចៅ​សាផាន ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តែង​តាំង​ជា​ទេសាភិបាល​នៅ​ស្រុក​យូដាចុះ។ ចូរ​ស្នាក់​នៅ​ទី​នោះ​ជា‌មួយ​លោក ក្នុង​ចំណោម​ប្រជាជន​របស់​លោក ឬ​ទៅ​កន្លែង​ណា​ក៏​បាន តាមដែល​អ្នក​យល់​ឃើញ»។ ដូច្នេះ មេ‌ទ័ព​ធំ​ក៏​ចែក​ស្បៀង​អាហារ និង​រង្វាន់​ឲ្យហោរា​យេរេមា រួច​លែង​គាត់​ឲ្យ​ចេញ​ទៅ។


គ្រា​នោះ មេ‌ទ័ព​ទាំង​ប៉ុន្មាន និង​យ៉ូ‌ហា‌ណាន​ជា​កូន​ការា ហើយ​យេសានា ជា​កូន​ហូសាយ៉ា ព្រម​ទាំង​បណ្ដា‌ជន​ទាំង​អស់ ចាប់​តាំង​ពី​អ្នក​តូច​បំផុត រហូត​ដល់​អ្នក​ធំ​បំផុត គេ​ក៏​ចូល​មក​ជិត


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា "កុំ​ខ្លាច​ចំពោះ​ស្តេច​បាប៊ីឡូន ដែល​អ្នក​រាល់​គ្នា​កំពុង​តែ​ខ្លាច​នោះ កុំ​ខ្លាច​គេ​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា ហើយ​នឹង​ដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ។


ដាវ​ដែល​អ្នក​រាល់​គ្នា​ខ្លាច​នឹង​តាម​អ្នក​ទាន់ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​គ្រោះ​ទុរ្ភិក្ស​ដែល​អ្នក​រាល់​គ្នា​ខ្លាច​ដែរ នឹង​ជាប់​ប្រកិត​តាម​អ្នក​រាល់​គ្នា ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម