ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
យេរេមា 37:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានតាំងព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀសឲ្យឡើងសោយរាជ្យជំនួសព្រះបាទកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកព្រះបាទសេដេគា បុត្ររបស់ព្រះបាទយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេដេគា ជាបុត្រនៃយ៉ូសៀសក៏សោយរាជ្យឡើងជំនួសយេកូនា ជាបុត្ររបស់យេហូយ៉ាគីម ដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បានតាំងឡើងជាស្តេច នៅស្រុកយូដា អាល់គីតាប ស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលើកស្តេចសេដេគា បុត្ររបស់ស្តេចយ៉ូសៀស ឲ្យឡើងគ្រងរាជ្យលើស្រុកយូដា ជំនួសស្ដេចយេកូនា ជាបុត្ររបស់ស្តេចយេហូយ៉ាគីម។ |
ព្រះបាទយ៉ូយ៉ាគីន ជាស្តេចយូដា ព្រមទាំងមាតា ពួកជំនិត និងពួកមេទ័ពរបស់ទ្រង់ផង ចេញទៅគាល់ស្តេចបាប៊ីឡូន គឺនៅឆ្នាំទីប្រាំបីក្នុងរាជ្យទ្រង់ ដែលស្តេចបាប៊ីឡូនចាប់យកបាន។
ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងកាលដែលព្រះបាទសេដេគាបានចាត់ផាសហ៊ើរ ជាកូនម៉ាលគា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា មកជួបលោកដោយពាក្យថា៖
ព្រះយេហូវ៉ាស្បថថា៖ ដូចជាយើងរស់នៅ ទោះបើព្រះបាទកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចសាសន៍យូដា ជាចិញ្ចៀនត្រានៅដៃស្តាំយើងក៏ដោយ គង់តែយើងនឹងកន្ត្រាក់ចេញទៅដែរ។
ឯមនុស្សឈ្មោះកូនាស នេះ តើជាភាជនៈកំបែក ហើយសម្អប់ ជាប្រដាប់ដែលឥតមានអ្នកណាយកចិត្តទុកដាក់ឬ? ហេតុអ្វីបានជាគេ និងកូនចៅរបស់គេត្រូវបោះចោល ហើយគ្រវែងទៅនៅស្រុកមួយដែលគេមិនស្គាល់នោះ?
ព្រះយេហូវ៉ាបង្ហាញឲ្យខ្ញុំឃើញផ្លែល្វាពីរល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្រោយពេលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូនចាប់ព្រះបាទយេកូនាស ជាបុត្រព្រះបាទយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូន។
ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា៖ ចូរទៅទូលព្រះបាទសេដេគា ជាស្តេចយូដាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ យើងនឹងប្រគល់ទីក្រុងនេះ ទៅក្នុងកណ្ដាប់ដៃស្តេចបាប៊ីឡូន ហើយគេនឹងដុតចោល។
នៅឆ្នាំទីសាមសិបប្រាំពីរ ដែលយេហូយ៉ាគីន ជាស្តេចយូដានៅជាឈ្លើយ គឺនៅថ្ងៃម្ភៃប្រាំ ខែទីដប់ពីរ នោះអេវីល-មេរ៉ូដាក ស្តេចបាប៊ីឡូនក៏លើកមុខយ៉ូយ៉ាគីន ជាស្តេចយូដា នៅឆ្នាំទីមួយនៃរាជ្យទ្រង់ ហើយដោះទ្រង់ឲ្យរួចចេញពីគុក។