កាលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ។
យេរេមា 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងឆ្នាំទីដប់ នៃរជ្ជកាលព្រះបាទសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរាជ្យព្រះបាទនេប៊ូក្នេសា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលព្រះបាទសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបីនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ា ដល់យេរេមា ក្នុងឆ្នាំទី១០ នៃរាជ្យសេដេគា ស្តេចយូដា ដែលត្រូវនឹងឆ្នាំទី១៨នៃរាជ្យនេប៊ូក្នេសា អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមា នៅឆ្នាំទីដប់នៃរជ្ជកាលស្តេចសេដេគាជាស្ដេចស្រុកយូដា ត្រូវនឹងឆ្នាំទីដប់ប្រាំបី នៃរជ្ជកាលស្តេចនេប៊ូក្នេសា។ |
កាលព្រះបាទសេដេគាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃមួយព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានដប់មួយឆ្នាំ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ហោរាយេរេមា ក្នុងកាលដែលព្រះបាទសេដេគាបានចាត់ផាសហ៊ើរ ជាកូនម៉ាលគា និងសេផានា ជាកូនរបស់សង្ឃម្អាសេយ៉ា មកជួបលោកដោយពាក្យថា៖
នេះជាព្រះបន្ទូលដែលបានមកដល់ហោរាយេរេមា ពីដំណើរប្រជាជនស្រុកយូដាទាំងប៉ុន្មានក្នុងឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា (គឺជាឆ្នាំដំបូងនៃរជ្ជកាលព្រះបាទនេប៊ូក្នេសា ជាស្តេចស្រុកបាប៊ីឡូន)
នៅដើមរជ្ជកាលព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀស ស្តេចយូដា ព្រះបន្ទូលនេះបានមកពីព្រះយេហូវ៉ា ដល់ហោារាយេរេមា
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលមកដល់ហោរាយេរេមា ក្នុងកាលដែលព្រះបាទនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទាំងប៉ុន្មានរបស់គេ ហើយដល់នគរទាំងប៉ុន្មាននៅផែនដីដែលនៅក្រោមអំណាចគេ ព្រមទាំងប្រជាជាតិទាំងឡាយដែលកំពុងច្បាំងនឹងក្រុងយេរូសាឡិម និងទីក្រុងទាំងប៉ុន្មាន
នៅឆ្នាំទីដប់ប្រាំបីនៃនេប៊ូក្នេសា ទ្រង់នាំមនុស្សចំនួនប្រាំបីរយសាមសិបពីរនាក់ ចេញពីក្រុងយេរូសាឡិមទៅជាឈ្លើយ។