ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 29:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា ព្រះ‌ជាម្ចាស់​ប្រទាន​ព្យាការី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​ដែល​អ្នក​រាល់​គ្នា​និយាយ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្កើត​ឲ្យ​យើង​មាន​ពួក​ហោរា នៅ​ស្រុក​បាប៊ីឡូន​នេះ

សូមមើលជំពូក

អាល់គីតាប

ប៉ុន្តែ អ្នក​រាល់​គ្នា​បាន​ពោល​ថា អុលឡោះ​ប្រទាន​ណាពី​មក​ឲ្យ​ពួក​យើង នៅ​ស្រុក​បាប៊ី‌ឡូន!”។

សូមមើលជំពូក



យេរេមា 29:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ពី​ដំណើរ​អ័ហាប់ ជា​កូន​កូឡាយ៉ា និង​សេដេគា​ជា​កូន​ម្អាសេយ៉ា ដែល​គេ​ថ្លែងទំនាយ​ជា​សេចក្ដី​កុហក​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​ស្តេច​នោះ​នឹង​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​នៅ​មុខ​អ្នក​រាល់​គ្នា។


អ្នក​ត្រូវ​ប្រាប់​សេម៉ាយ៉ា ជា​អ្នក​នៅ​ស្រុក​នេហេលេម​ថា៖


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទីបួន ឆ្នាំ​ទី​សាម​សិប ពេល​ខ្ញុំ​នៅ​ជា‌មួយ​ពួក​ឈ្លើយ នៅ​មាត់​ទន្លេ​កេបារ ពេល​នោះ មេឃ​បាន​បើកចំហ ហើយ​ខ្ញុំ​ឃើញ​និមិត្ត​ពី​ព្រះ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​អេសេ‌គាល​ជា​កូន​ប៊ូស៊ី ដែល​ជា​សង្ឃ​នៅ​ស្រុក​ខាល់ដេ​ក្បែរ​ទន្លេ​កេបារ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ដាក់​ព្រះ‌ហស្ត​លើ​លោក​នៅ​ទី​នោះ។