ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 28:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ នៅ​ខែ​ទីប្រាំពីរ ក្នុង​ឆ្នាំ​នោះ ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្យាការី​ហាណា‌នា​ក៏​ទទួល​មរណ‌ភាព នៅ​ខែ​ទី​ប្រាំ‌ពីរ នា​ឆ្នាំ​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​នៅ​ខែ​អស្សុជ ក្នុង​ឆ្នាំ​នោះ​ឯង​ហោរា​ហាណានា​ក៏​ស្លាប់​ទៅ។

សូមមើលជំពូក

អាល់គីតាប

ណាពី​ហាណា‌នា​ស្លាប់ នៅ​ខែ​ទី​ប្រាំ‌ពីរ នា​ឆ្នាំ​នោះ។

សូមមើលជំពូក



យេរេមា 28:17
8 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ក៏​កើត​ដល់​មេ‌ទ័ព​នោះ​ដូច្នោះ​មែន ដ្បិត​បណ្ដា‌ជន​ទាំង‌ឡាយ គេ​បាន​ជាន់​លោក​ស្លាប់ នៅ​ត្រង់​ទ្វារ​ទី​ក្រុង​ទៅ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្ដាត​និយាយ​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល។


ក្នុង​ឆ្នាំ​ដដែល គឺ​នៅ​ដើម​រាជ្ជកាល​ព្រះបាទ​សេដេគា ស្តេច​យូដា ក្នុង​ខែ​ទីប្រាំ ឆ្នាំ​ទីបួន ហោរា​ហាណានា ជា​កូន​អ័ស៊ើរ ដែល​នៅ​គីបៀន បាន​និយាយមក​ខ្ញុំ នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចំពោះ​ពួក​សង្ឃ និង​បណ្ដា‌ជន​ថា៖


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​បណ្តេញ​អ្នក​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​អ្នក​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​អ្នក​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


នេះ​ជា​សេចក្ដី​នៅ​ក្នុង​សំបុត្រ ដែល​ហោរា​យេរេមា​បាន​ផ្ញើ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ពួក​ចាស់​ទុំ ក្នុង​ពួក​ដែល​ត្រូវចាប់​ទៅ​ជា​ឈ្លើយ ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ដែល​នេប៊ូក្នេសា​បានចាប់​ជា​ឈ្លើយ ពី​ក្រុង​យេរូ‌សាឡិម ទៅ​រស់​នៅ​ស្រុក​បាប៊ីឡូន។


ប៉ុន្តែ ពាក្យ និង​បញ្ញត្តិ​ច្បាប់​ដែលយើង​បាន​បង្គាប់​ដល់​ពួក​ហោរា ជា​អ្នក​បម្រើ​យើង តើ​គេ​មិន​បានវិល​មកធ្វើ​តាម​បុព្វ‌បុរស​ឯង​រាល់​គ្នា​ទេ​ឬ? ដូច្នេះ គេ​បែរ​ជា​ពោល​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​គិត​ធ្វើ​ដល់​យើង តាម​ផ្លូវ​ប្រព្រឹត្ត និង​តាម​ការ​ដែល​យើង​រាល់​គ្នា​បាន​ធ្វើ​ជា​យ៉ាង​ណា នោះ​ព្រះ‌អង្គ​ក៏​បាន​ធ្វើ​ដល់​យើង​យ៉ាង​នោះ​ឯង»។


ប៉ុន្តែ ហោរា​ណា​ដែល​ហ៊ាន​ថ្លែង​ពាក្យអ្វី​មួយ​ក្នុង​នាម​យើង ជា​សេចក្ដី​ដែលយើង​មិន​បាន​បង្គាប់​ឲ្យ​ថ្លែង ឬ​គេ​ថ្លែង​ក្នុង​នាម​ព្រះ​ដទៃ ហោរា​នោះ​នឹង​ត្រូវ​ស្លាប់"។