ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
យេរេមា 28:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែអ្នកបានធ្វើនឹមដែកជំនួសវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរទៅប្រាប់ហាណានាថា: ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅប្រាប់ដល់ហាណានាថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែឯងបានធ្វើនឹមដែកជំនួសវិញ អាល់គីតាប «ចូរទៅប្រាប់ហាណានាថា: អុលឡោះតាអាឡាមានបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ |
ឯបិតាយើង ទ្រង់បានដាក់នឹមយ៉ាងធ្ងន់លើអ្នករាល់គ្នា តែឥឡូវនេះ យើងនឹងបន្ថែមឲ្យនឹមអ្នករាល់គ្នាបានធ្ងន់ជាងទៅទៀត បិតាយើងបានវាយផ្ចាលអ្នករាល់គ្នាដោយរំពាត់ តែយើងនឹងវាយផ្ចាលអ្នករាល់គ្នាដោយខ្យាដំរីវិញ"»។
ប្រយោជន៍នឹងដាក់ច្រវាក់ដល់ពួកស្តេចរបស់គេ ហើយដាក់ខ្នោះដែក ដល់ពួកអ្នកមានត្រកូលខ្ពស់របស់គេ
គឺមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងដើរទៅខាងមុខអ្នក ហើយពង្រាបទីខ្ពស់ៗឲ្យស្មើ យើងនឹងបំបាក់ទ្វារលង្ហិនឲ្យខ្ទេចខ្ទី ហើយនឹងផ្ដាច់រនុកដែកផង
ព្រោះព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេឲ្យមកទេ គឺគេថ្លែងទំនាយកុហក ដោយនាមយើង ដើម្បីឲ្យយើងបានបណ្តេញអ្នករាល់គ្នាចេញ ហើយអ្នករាល់គ្នាត្រូវវិនាស គឺទាំងខ្លួនអ្នករាល់គ្នា និងពួកហោរាដែលថ្លែងទំនាយនោះផង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំដូច្នេះថា៖ ចូរធ្វើនឹម និងខ្សែ ហើយពាក់នៅលើករបស់អ្នក
ឯនឹមនៃអំពើរំលងរបស់ខ្ញុំ នោះគឺព្រះហស្តរបស់ព្រះអង្គបានចងជាប់ហើយ ឯអំពើទាំងនោះបានជំពាក់ជាប់គ្នា មកពាក់លើកខ្ញុំ ព្រះអង្គបានឲ្យកម្លាំងខ្ញុំស្បើយទៅ ព្រះអម្ចាស់បានប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃគេ ជាពួកអ្នកដែលខ្ញុំពុំអាចនឹងទទឹងទាស់បានឡើយ
ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។
នៅត្រង់ក្រុងតាហាពេនេស ថ្ងៃនឹងត្រូវងងឹត ក្នុងកាលដែលយើងបំបាក់នឹម ស្រុកអេស៊ីព្ទនៅទីនោះ ហើយសេចក្ដីឆ្មើងឆ្មៃនៃអំណាចគេ នឹងផុតទៅ ចំណែកស្រុកនោះនឹងមានពពកគ្របបាំងពីលើ ហើយពួកកូនស្រីទាំងប៉ុន្មាន នឹងត្រូវដឹកនាំទៅជាឈ្លើយ។
នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។