តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
យេរេមា 26:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវប្រាប់គេថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយដើរតាមច្បាប់ ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកត្រូវប្រាប់ពួកគេដូចតទៅ: ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមក្រឹត្យវិន័យដែលយើងដាក់ឲ្យអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងប្រាប់គេថា ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ បើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងដើរតាមច្បាប់ ដែលអញបានដាក់នៅមុខឯងរាល់គ្នា អាល់គីតាប អ្នកត្រូវប្រាប់ពួកគេដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមហ៊ូកុំដែលយើងដាក់ឲ្យអ្នករាល់គ្នា |
តែបើកាលណាអ្នកបែរចេញលែងប្រព្រឹត្តតាមយើង ទោះទាំងអ្នក ឬកូនចៅរបស់អ្នក ហើយមិនកាន់តាមបទបញ្ជា និងក្រឹត្យរបស់យើងទាំងប៉ុន្មាន ដែលយើងបានដាក់នៅមុខអ្នកទេ គឺទៅគោរពប្រតិបត្តិ ហើយថ្វាយបង្គំដល់ព្រះដទៃ
តែបើអ្នកមិនព្រមវិញ ហើយបះបោរផង នោះអ្នកនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឧស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
តែបើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ដើម្បីញែកថ្ងៃសប្ប័ទទុកជាថ្ងៃបរិសុទ្ធ ហើយឈប់លីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិមនៅថ្ងៃសប្ប័ទ នោះយើងនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។
ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមពាក្យទាំងនេះទេ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ យើងស្បថនឹងខ្លួនយើងថា ដំណាក់នេះនឹងត្រូវបំផ្លាញអស់រលីង។
គេក៏ចូលមកចាប់យកស្រុក ប៉ុន្តែ មិនបានស្តាប់តាមព្រះបន្ទូលនៃព្រះអង្គ ឬដើរតាមក្រឹត្យវិន័យរបស់ព្រះអង្គឡើយ ក៏មិនបានធ្វើអ្វីមួយដែលព្រះអង្គបានបង្គាប់ដល់គេដែរ។ ហេតុនោះបានជាព្រះអង្គបណ្ដាលឲ្យការអាក្រក់ទាំងនេះមកលើគេ។
រហូតមកដល់សព្វថ្ងៃនេះ អ្នករាល់គ្នាមិនទាន់បន្ទាបខ្លួននៅឡើយ ក៏មិនបានកោតខ្លាច ឬប្រព្រឹត្តតាមក្រឹត្យវិន័យ និងបញ្ញត្តិច្បាប់របស់យើង ដែលយើងបានដាក់នៅមុខអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាផង»។
ពីព្រោះអ្នករាល់គ្នាបានដុតកំញាននោះ ហើយធ្វើបាបនឹងព្រះយេហូវ៉ា ក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ឬប្រព្រឹត្តតាមក្រឹត្យវិន័យព្រះអង្គ ឬតាមបញ្ញត្តិច្បាប់ ឬសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ បានជាការអាក្រក់នេះបានកើតដល់អ្នករាល់គ្នា ដូចជាសព្វថ្ងៃនេះ»។
ហេតុនោះ យើងនឹងធ្វើដល់វិហារ ដែលហៅតាមឈ្មោះយើង គឺជាទីដែលអ្នករាល់គ្នាទុកចិត្តនេះ ហើយដល់ទីកន្លែងដែលយើងបានឲ្យដល់អ្នករាល់គ្នា និងបុព្វបុរសអ្នកផង ដូចជាបានធ្វើដល់ស៊ីឡូរនោះដែរ។
អ្នករាល់គ្នាត្រូវប្រយ័ត្ននឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ»។
ដ្បិតកាលណាយើងបាននាំគេចូលទៅក្នុងស្រុកមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ដែលយើងបានស្បថថានឹងឲ្យដល់បុព្វបុរសរបស់គេ ហើយគេបានបរិភោគឆ្អែត បានធំធាត់ នោះគេនឹងងាកបែរទៅរកព្រះដទៃ ទាំងគោរពប្រតិបត្តិដល់ព្រះទាំងនោះ រួចមើលងាយយើង ហើយផ្តាច់សេចក្ដីសញ្ញារបស់យើង។
ហើយតើមានសាសន៍ដ៏ធំណាមួយ ដែលមានច្បាប់ និងបញ្ញត្តិត្រឹមត្រូវ ដូចជាក្រឹត្យវិន័យទាំងប៉ុន្មាន ដែលខ្ញុំដាក់នៅមុខអ្នករាល់គ្នានៅថ្ងៃនេះ?
ដើម្បីឲ្យយើងដែលបានរត់មកជ្រកកោន បានទទួលការលើកចិត្តយ៉ាងខ្លាំង ប្រយោជន៍នឹងចាប់យកសេចក្តីសង្ឃឹម ដែលដាក់នៅមុខយើង តាមរយៈសេចក្ដីពីរយ៉ាងដែលមិនចេះប្រែប្រួល ហើយព្រះទ្រង់មិនចេះកុហកឡើយ។