ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបុព្វបុរសរបស់ទ្រង់បានប្រព្រឹត្តដែរ។
យេរេមា 26:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះក៏នាំអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយព្រះបាទយេហូយ៉ាគីម ហើយទ្រង់ក៏សម្លាប់គាត់ដោយដាវ ព្រមទាំងបោះសាសពទៅក្នុងផ្នូររបស់មនុស្សធម្មតាទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចាប់លោកអ៊ូរីយ៉ានាំមកប្រគល់ឲ្យស្ដេចវិញ។ ស្ដេចក៏ប្រហារជីវិតគាត់ដោយមុខដាវ រួចបោះសាកសពរបស់គាត់ទៅក្នុងផ្នូរសាធារណៈ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សំឡាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ អាល់គីតាប ចាប់លោកអ៊ូរីយ៉ានាំមកប្រគល់ឲ្យស្ដេចវិញ។ ស្ដេចក៏ប្រហារជីវិតគាត់ដោយមុខដាវ រួចបោះសាកសពរបស់គាត់ទៅក្នុងផ្នូរសាធារណៈ»។ |
ទ្រង់បានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងអំពើដែលបុព្វបុរសរបស់ទ្រង់បានប្រព្រឹត្តដែរ។
ការដែលយើងបានវាយផ្ចាលពួកកូនចៅអ្នក នោះជាឥតអំពើទេ វាមិនព្រមរាងចាលឡើយ គឺជាដាវរបស់ខ្លួនអ្នករាល់គ្នា ដែលបានត្របាក់លេបពួកហោរារបស់អ្នក ដូចជាសិង្ហដែលហែកបំផ្លាញវិញ។
ឯភ្នែក និងចិត្តរបស់អ្នក រកតែបំពេញសេចក្ដីលោភរបស់អ្នក ក៏កម្ចាយឈាមរបស់មនុស្សដែលឥតមានទោស ព្រមទាំងជិះជាន់ និងប្រព្រឹត្តសេចក្ដីច្រឡោតប៉ុណ្ណោះ។
គេនឹងបញ្ចុះសពយេហូយ៉ាគីម ដូចជាបញ្ចុះសពសត្វលា គឺគេនឹងអូសទៅបោះចោល នៅខាងក្រៅទ្វារនៃក្រុងយេរូសាឡិម។
មានការមួយដែលអ្នកត្រូវដឹងថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះនឹងនាំឲ្យឈាមដែលឥតមានទោសប្រឡាក់លើខ្លួនអ្នករាល់គ្នា លើទីក្រុងនេះ និងពួកអ្នកដែលអាស្រ័យនៅផង ដ្បិតព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យមក ដើម្បីប្រាប់ពាក្យទាំងនេះ ដល់ត្រចៀកអ្នករាល់គ្នាជាពិត។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។
រួចកូននោះក៏ដើរទៅមកជាមួយពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវ ហើយក៏ហាត់ចាប់រំពា ត្របាក់លេបមនុស្សទៅដែរ។
គេបានសម្លាប់ព្រះអម្ចាស់យេស៊ូវ និងពួកហោរា ព្រមទាំងបណ្តេញពួកយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះទេ ហើយគេទាស់ទទឹងនឹងមនុស្សទាំងអស់
ត្រូវគេចោលសម្លាប់នឹងដុំថ្ម ត្រូវគេអារផ្ដាច់ជាពីរ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវដើររសាត់អណ្ដែតទាំងស្លៀកស្បែកចៀម ស្បែកពពែ ត្រូវខ្វះខាតសព្វគ្រប់ ត្រូវគេសង្កត់សង្កិន ហើយធ្វើបាប។
កាលណាអ្នកទាំងពីរបានធ្វើបន្ទាល់របស់ខ្លួនចប់ហើយ សត្វសាហាវដែលឡើងពីជង្ហុកធំក៏មកច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង