ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 23:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជន​ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌យេហូវ៉ា​ហើយ យើង​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ដាក់​ទោស​ព្យាការី បូជា‌ចារ្យ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “ព្រះ‌អម្ចាស់​ព្រមាន​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជន‌ជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះ‌យេហូវ៉ា​ហើយ អញ​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ​ផង

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ដាក់​ទោស​ណាពី អ៊ីមុាំ ឬ​ប្រជា‌ជន​ណា​ដែល​ពោល​ថា “អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ពួក​យើង” យើង​ក៏​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​គេ​ដែរ។

សូមមើលជំពូក



យេរេមា 23:34
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ដាក់​ទោស​យេហូយ៉ាគីម និង​ពូជ​ពង្ស ព្រម​ទាំង​ពួក​មហាតលិក​ទាំង​ប៉ុន្មាន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​វា​រាល់​គ្នា ហើយ​យើង​នឹង​នាំ​អស់​ទាំង​សេចក្ដី​អាក្រក់​មក​លើ​វា​រាល់​គ្នា និង​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​លើ​ពួក​មនុស្ស​នៅ​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង តាម​ដែល​យើង​បាន​ពោល​ទាស់​នឹង​គេ​រាល់​គ្នា​ហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ។


ពួក​ហោរា​របស់​នាង បាន​ឃើញ​ការ​ជាក់​ស្តែង​ក្លែង​ក្លាយ ហើយ​ផ្តេស‌ផ្តាស គេ​មិន​បាន​បើក​ឲ្យ​ឃើញ​អំពើ​ទុច្ចរិត​របស់​នាង ប្រ‌យោជន៍​នឹង​នាំ​ពួក​នាង ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​បាន​មក​វិញ​ទេ គឺ​គេ​បាន​ឃើញ​តែ​សេចក្ដី​កំភូត និង​សេចក្ដី​ដែល​បណ្ដាល​ឲ្យ​ត្រូវ​និរទេស​វិញ​ប៉ុណ្ណោះ។


នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ចំពោះ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សម្ដែង​ពី​និមិត្ត​របស់​ហោរា​ណាហ៊ុម ជា​អ្នក​ស្រុក​អែលកូស។


គ្រា​នោះ បើ​អ្នក​ណា​នៅ​តែ​ថ្លែងទំនាយ​ទៀត ទោះ​ឪពុក​ម្តាយ​បង្កើត​អ្នក​នោះ នឹង​ប្រាប់​ថា "អ្នក​មិន​ត្រូវ​រស់​ទៀត​ទេ ព្រោះ​អ្នក​ពោល​ពាក្យ​កុហក ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា" ដូច្នេះ ឪពុក​ម្តាយ​ដែល​បាន​បង្កើត​អ្នក​នោះ នឹង​ចាក់​ទម្លុះ​កូន ក្នុង​កាល​ដែល​ថ្លែងទំនាយ​នោះ។