ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ពីម្តាយដែលសម្រាលវាមក និងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា
ដ្បិតយើងប្រកាសដំណឹងអំពីក្មេងប្រុសស្រីដែលនឹងកើតនៅស្រុកនេះ ហើយអំពីឪពុកម្ដាយដែលបង្កើតពួកគេថា:
ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលពីដំណើរកូនប្រុសកូនស្រីដែលកើតនៅទីនេះ ហើយពីម្តាយដែលសំរាលវាមក នឹងពីឪពុកដែលបង្កើតវានៅស្រុកនេះដូច្នេះថា
យើងធ្វើឲ្យមានស្ត្រីមេម៉ាយ កាន់តែច្រើនឡើងនៅមុខយើង លើសជាងខ្សាច់នៅមាត់សមុទ្រទៅទៀត យើងបាននាំអ្នកបំផ្លាញម្នាក់មកលើម្តាយ របស់ពួកកំលោះៗទាំងថ្ងៃត្រង់ យើងបានបណ្ដាលឲ្យមានសេចក្ដីទុក្ខព្រួយ និងសេចក្ដីស្ញែងខ្លាចលោមកលើគេភ្លាម។
អ្នកមិនត្រូវយកប្រពន្ធ ឬបង្កើតកូនប្រុស កូនស្រីនៅទីនេះទេ
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំទៅយំសោក ឬទួញទំនួញដោយព្រោះគេឡើយ ដ្បិតយើងបានដកសេចក្ដីសុខរបស់យើង គឺជាសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ មើល៍ នៅគ្រាអាយុអ្នក ហើយនៅចំពោះភ្នែកអ្នក យើងនឹងធ្វើឲ្យសំឡេងរីករាយ និងសំឡេងអរសប្បាយ ព្រមទាំងសំឡេងប្ដីប្រពន្ធថ្មោងថ្មីបាត់ចេញពីទីនេះទៅ។
ហេតុនោះបានជាព្រះយេហូវ៉ា ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ មើលយើងនឹងដាក់ថ្មចំពប់មួយនៅមុខជនជាតិនេះ ហើយទាំងឪពុក ទាំងកូននឹងចំពប់លើថ្មនោះជាមួយគ្នា ហើយទាំងអ្នកជិតខាង និងមិត្តសម្លាញ់របស់គេផង គេនឹងត្រូវវិនាសទាំងអស់។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ