យេរេមា 15:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាអាចបំបាក់បំបែកដែកពីស្រុកខាងជើង និងលង្ហិនបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណាអាចកាច់បំបាក់ ដែកមកពីស្រុកខាងជើង ឬលង្ហិនឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដែកអាចនឹងបំបាក់បំបែកដែកពីស្រុកខាងជើង ហើយនឹងលង្ហិនបានឬទេ អាល់គីតាប គ្មាននរណាអាចកាច់បំបាក់ ដែកមកពីស្រុកខាងជើង ឬលង្ហិនបានឡើយ។ |
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាភាជនៈមួយក្នុងចំណោមភាជនៈដែលធ្វើពីដី។ តើដីឥដ្ឋពោលទៅកាន់ជាងស្មូនថា តើអ្នកកំពុងធ្វើអ្វីហ្នឹង? ឬថា ថ្វីដៃរបស់អ្នកគ្មានបានការអ្វីទេ ដែរឬ?
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបម្រើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបម្រើពិតមែន យើងក៏បានឲ្យសត្វនៅវាលដល់គេដែរ។