យេរេមា 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមកជាយូរថ្ងៃ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលយើងបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យូរថ្ងៃកន្លងមកទៀត ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយមកជាយូរថ្ងៃ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលមកខ្ញុំថា ចូរក្រោកឡើងទៅឯទន្លេអ៊ើប្រាត យកសំពត់ក្រវាត់ ដែលអញបានបង្គាប់ ឲ្យលាក់ទុកនៅទីនោះមកវិញ អាល់គីតាប យូរថ្ងៃកន្លងមកទៀត អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ទៅទន្លេអឺប្រាត យកក្រណាត់ដែលយើងបានបង្គាប់ឲ្យអ្នកលាក់នោះ មកវិញ!»។ |
ខ្ញុំក៏ទៅដល់ទន្លេអ៊ើប្រាត ជីកយកសំពត់ក្រវាត់ ពីកន្លែងដែលខ្ញុំបានលាក់ទុកនោះ ហើយមើល៍ សំពត់នោះខូចហើយ គ្មានប្រយោជន៍ទៀតសោះ។
ពេលនោះ ខ្ញុំមើលឃើញនៅក្នុងលំហអាកាសដែលនៅពីលើក្បាលចេរូប៊ីន មានភាពដូចជាត្បូងកណ្តៀង ដែលមើលទៅដូចជាសណ្ឋាននៃបល្ល័ង្ក លេចមកពីលើចេរូប៊ីននោះ
គឺជាថ្ងៃងងឹត ហើយមីរស្រទំ ជាថ្ងៃមានពពក ហើយងងឹតយ៉ាងក្រាស់! មានសាសន៍មួយធំ ហើយខ្លាំងពូកែចូលមក ដូចពន្លឺថ្ងៃដែលទើបនឹងរះលាតត្រដាងលើភ្នំ តាំងពីដើមមកមិនដែលមានដូច្នេះឡើយ ហើយនៅពេលខាងមុខ គ្រប់ជំនាន់តរៀងទៅ ក៏មិនមានទៀតដែរ។
មនុស្សក៏ត្រូវខ្លោច ដោយសារកម្ដៅយ៉ាងខ្លាំង តែគេមិនបានប្រែចិត្ត ហើយលើកសរសើរសិរីល្អរបស់ព្រះទេ គឺគេជេរប្រមាថព្រះនាមរបស់ព្រះ ដែលមានអំណាចលើគ្រោះកាចទាំងនោះវិញ។