គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។
យេរេមា 12:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកដែលជាមរដករបស់អញ គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់អញ គេបានបព្ចោញសំឡេងទាស់នឹងអញ ហេតុនោះបានជាអញស្អប់គេ អាល់គីតាប ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃ គឺគេគ្រហឹមដាក់យើង ហេតុនេះហើយបានជាយើងឈប់ ស្រឡាញ់គេទៀត។ |
គឺយើងខ្ញុំតែងតែប្រព្រឹត្តរំលង ហើយមិនស្មោះត្រង់ចំពោះព្រះយេហូវ៉ា ក៏បែរចេញលែងតាមព្រះនៃយើងខ្ញុំ ហើយពោលតែពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងគិតបង្កើត ហើយពោលពាក្យភូតភរចេញពីចិត្តមក។
កូនសិង្ហទាំងប៉ុន្មានបានគ្រហឹម ហើយសន្ធាប់ដាក់គេ បានបំផ្លាញស្រុក ឯទីក្រុងរបស់គេទាំងប៉ុន្មានត្រូវឆេះអស់ហើយ ឥតមានអ្នកណានៅទៀត។
គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរខ្មាសឲ្យឃើញ ដូច្នេះ ចិត្តយើងក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ
អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នា ដូចជាខ្មាំងសត្រូវ ឯពួកអ្នកដែលដើរតាមផ្លូវដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចម្បាំងវិញ។
ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។