ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
ម៉ាថាយ 8:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកថែរក្សាហ្វូងជ្រូក ក៏នាំគ្នារត់ចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់ពីការទាំងប៉ុន្មាន រួមទាំងហេតុការណ៍ដែលបានកើតឡើងដល់បុរសអារក្សចូលនោះដែរ។ ព្រះគម្ពីរខ្មែរសាកល ពួកអ្នកចិញ្ចឹមជ្រូកក៏រត់គេច ហើយចូលទៅក្នុងទីក្រុង ប្រាប់រឿងទាំងអស់ និងរឿងពួកអ្នកដែលមានអារក្សចូលដែរ។ Khmer Christian Bible ពួកអ្នកចិញ្ចឹមជ្រូកបានរត់គេចចូលទៅក្នុងក្រុង ហើយរៀបរាប់ប្រាប់គេអំពីហេតុការណ៍ទាំងអស់ និងហេតុការណ៍អំពីបុរសដែលមានអារក្សចូលផងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអារក្សចូលទាំងពីរនាក់នោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកដែលឃ្វាលវា គេនាំគ្នារត់ចូលទៅក្នុងទីក្រុងរ៉ាយរ៉ាប់ប្រាប់ពីគ្រប់ការទាំងនោះ ហើយពីមនុស្ស២នាក់ដែលមានអារក្សចូលផង អាល់គីតាប អ្នកថែរក្សាហ្វូងជ្រូកនាំគ្នាយករឿងអស់ទាំងនេះរត់ទៅប្រាប់អ្នកភូមិ ព្រមទាំងរៀបរាប់ហេតុការណ៍អំពីបុរសអ៊ីព្លេសចូលទាំងពីរនាក់នោះផង។ |
ដូច្នេះ ព្រះកិត្តិនាមរបស់ព្រះអង្គក៏ឮសុសសាយពេញស្រុកស៊ីរីទាំងមូល ហើយគេនាំមនុស្សដែលមានជំងឺរោគាផ្សេងៗ មានមនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសគេឲ្យបានជា។
នៅល្ងាចនោះ គេនាំមនុស្សជាច្រើន ដែលមានអារក្សចូលមករកព្រះអង្គ ហើយព្រះអង្គក៏ដេញវិញ្ញាណទាំងនោះដោយព្រះបន្ទូល ហើយប្រោសអ្នកជំងឺទាំងអស់ឲ្យបានជាគ្រប់គ្នា។
ព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «ទៅចុះ!» អារក្សក៏ចេញទៅ ហើយចូលទៅក្នុងហ្វូងជ្រូក។ រំពេចនោះ ស្រាប់តែហ្វូងជ្រូកទាំងហ្វូងក៏បោលចុះតាមចំណោតច្រាំង ចូលទៅក្នុងសមុទ្រ ហើយលង់ទឹកងាប់អស់ទៅ។