Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:33 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ឯ​ពួក​អ្នក​ដែល​ឃ្វាល​វា គេ​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ទី​ក្រុង​រ៉ាយ‌រ៉ាប់​ប្រាប់​ពី​គ្រប់​ការ​ទាំង​នោះ ហើយ​ពី​មនុស្ស​២​នាក់​ដែល​មាន​អារក្ស​ចូល​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ពួក​អ្នក​ចិញ្ចឹម​ជ្រូក​ក៏​រត់គេច ហើយ​ចូលទៅ​ក្នុង​ទីក្រុង ប្រាប់​រឿង​ទាំងអស់ និង​រឿង​ពួក​អ្នក​ដែល​មាន​អារក្សចូល​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

33 ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ក្រុង​ ហើយ​រៀបរាប់​ប្រាប់​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់​ និង​ហេតុ​ការណ៍​អំពី​បុរស​ដែល​មាន​អារក្ស​ចូល​ផង​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ពួក​អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក ក៏​នាំ​គ្នា​រត់​ចូល​ទៅ​ក្នុង​ក្រុង ហើយ​រៀប​រាប់​ប្រាប់​ពី​ការ​ទាំង​ប៉ុន្មាន រួម​ទាំង​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង​ដល់​បុរស​អារក្ស​ចូល​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 អ្នក​ថែ‌រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អារក្ស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

33 អ្នក​ថែ​រក្សា​ហ្វូង​ជ្រូក​នាំ​គ្នា​យក​រឿង​អស់​ទាំង​នេះ​រត់​ទៅ​ប្រាប់​អ្នក​ភូមិ ព្រម​ទាំង​រៀប​រាប់​ហេតុ‌ការណ៍​អំពី​បុរស​អ៊ីព្លេស​ចូល​ទាំង​ពីរ​នាក់​នោះ​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:33
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​ពី​ទ្រង់​បាន​ឮ​សុស‌សាយ​ទួទៅ ពេញ​ក្នុង​ស្រុក​ស៊ីរី គេ​ក៏​នាំ​អស់​ទាំង​មនុស្ស​ដែល​មាន​ជំងឺ​រោគា​គ្រាំ​គ្រា​ផ្សេងៗ ទាំង​មនុស្ស​អារក្ស​ចូល មនុស្ស​ឆ្កួត​ជ្រូក នឹង​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា


ដល់​ពេល​ព្រលប់ គេ​នាំ​មនុស្ស​ជា​ច្រើន ដែល​មាន​អារក្ស​ចូល​មក​ឯ​ទ្រង់ ហើយ​ទ្រង់​ក៏​ដេញ​អារក្ស​ដោយ‌សារ​ព្រះ‌បន្ទូល ឯ​អស់​អ្នក​ដែល​មាន​ជំងឺ​រោគា ទ្រង់​បាន​ប្រោស​ឲ្យ​ជា​គ្រប់​គ្នា​ដែរ


ទ្រង់​មាន​បន្ទូល​តប​ថា ទៅ​ចុះ វា​ក៏​ចេញ​ទៅ​ចូល​ក្នុង​ហ្វូង​ជ្រូក រួច​ជ្រូក​នាំ​គ្នា​បោល​ម្នីម្នា​តាម​ភ្នំ​ចោត ធ្លាក់​ទៅ​ក្នុង​សមុទ្រ លង់​ទឹក​ស្លាប់​ទាំង​អស់​ទៅ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម