ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 8:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​នឹង​ទៅ​តាម​លោក​ដែរ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​គ្រូវិន័យ​ម្នាក់​ចូលមកជិត ទូល​ព្រះអង្គ​ថា​៖ “លោកគ្រូ ទីណាក៏ដោយដែល​លោក​ទៅ ខ្ញុំ​នឹង​ទៅតាម​លោក”។

សូមមើលជំពូក

Khmer Christian Bible

មាន​គ្រូវិន័យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «លោកគ្រូ​ ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​អាចារ្យ*​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ ទូល​ថា៖ «លោក​គ្រូ! ខ្ញុំ​ប្របាទ​សុខ​ចិត្ត​ទៅ​តាម​លោក ទោះ​បី​លោក​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខណ​នោះ មាន​អាចារ្យ​ម្នាក់​ចូល​មក​ទូល​ទ្រង់​ថា លោក​គ្រូ​អើយ ខ្ញុំ​នឹង​តាម​លោក​ទៅ​ដែរ ទោះ​បើ​លោក​ទៅ​ឯ​ណា​ក៏​ដោយ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មាន​តួន​ម្នាក់​ចូល​មក​ជិត​គាត់​និយាយ​ថា៖ «តួន! ខ្ញុំ​សុខ​ចិត្ដ​ទៅ​តាម​តួន ទោះ​បី​តួន​អញ្ជើញ​ទៅ​ទី​ណា​ក៏​ដោយ»។

សូមមើលជំពូក



ម៉ាថាយ 8:19
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អែសរ៉ា​នេះ ឡើង​មក​ពី​ក្រុង​បាប៊ី‌ឡូន លោក​ជា​ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រឹត្យ‌វិន័យ​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ប្រទាន​ឲ្យ ហើយ​ដោយ​ព្រោះ​ព្រះ‌ហស្ត​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​លោក បាន​សណ្ឋិត​លើ​លោក ទើប​ស្ដេច​ប្រទានអ្វីៗ​ទាំង​អស់​ដែល​លោក​សូម។


ដូច្នេះ ក្នុងចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មិន​លះ​បង់​អ្វីៗទាំង​អស់​ដែល​ខ្លួន​មាន​ទេ នោះ​មិន​អាច​ធ្វើ​ជា​សិស្ស​របស់​ខ្ញុំ​បាន​ឡើយ»។


តើ​អ្នក​ប្រាជ្ញ​នៅ​ឯ​ណា? តើ​អាចារ្យ​នៅ​ឯ​ណា? តើ​អ្នក​ដេញ​ដោល​នៃ​សម័យ​នេះ​នៅ​ឯ​ណា? តើ​ព្រះ​មិន​បាន​ធ្វើ​ឲ្យ​ប្រាជ្ញា​របស់​លោកីយ៍​នេះ ទៅ​ជា​ល្ងី‌ល្ងើ​ទេ​ឬ?


ហើយ​ប្រហែល​ជា​ខ្ញុំ​នឹង​ស្នាក់​នៅ​ជាមួយ​អ្នក​រាល់​គ្នា ឬ​អាច​នៅ​ពេញ​មួយ​រដូវ​រងា​ផង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជូន​ដំណើរ​ខ្ញុំ​បន្ត​ទៅ​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ។