ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 7:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«កុំ​ថ្កោល​ទោស​គេ ដើម្បី​កុំ​ឲ្យ​ព្រះ‌ថ្កោល​ទោស​អ្នក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“កុំ​វិនិច្ឆ័យ​គេ ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​វិនិច្ឆ័យ​វិញ​។

សូមមើលជំពូក

Khmer Christian Bible

កុំ​ថ្កោលទោស​គេ​ ក្រែង​លោ​អ្នក​រាល់គ្នា​ទទួល​ការ​ថ្កោលទោស​វិញ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ

សូមមើលជំពូក

អាល់គីតាប

«កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អុលឡោះ​ថ្កោល​ទោស​អ្នក​រាល់​គ្នា

សូមមើលជំពូក



ម៉ាថាយ 7:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា ព្រះ​នឹង​ថ្កោល​ទោស​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​អ្នក​រាល់​គ្នា​វាល់​ឲ្យ​គេ​យ៉ាង​ណា អ្នក​នឹង​ទទួល​មក​វិញ​តាម​រង្វាល់​នោះ​ឯង។


មនុស្ស​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ចេញ​ពី​ភ្នែក​របស់​ខ្លួន​ជា​មុន​សិន ទើប​អ្នក​នឹង​មើល​ឃើញ​ច្បាស់ ល្មម​នឹង​យក​កម្ទេច​ចេញ​ពី​ភ្នែក​បង‌ប្អូន​របស់​អ្នក​បាន។


«កុំ​ថ្កោល​ទោស​គេ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​មាន​គេ​ថ្កោល​ទោស​អ្នក​វិញ កុំ​និន្ទា​គេ​ឡើយ ដើម្បី​កុំ​ឲ្យ​មាន​គេ​និន្ទា​អ្នក​វិញ​ដែរ ចូរ​លើក​លែង​ឲ្យ​គេ នោះ​គេ​នឹង​លើក​លែង​ឲ្យ​អ្នក​វិញ។


ហេតុ​អ្វី​បាន​ជា​មើល​ឃើញ​កម្ទេច ដែល​នៅ​ក្នុង​ភ្នែក​បង‌ប្អូន​របស់​អ្នក តែ​មើល​មិន​ឃើញ​ធ្នឹម​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ដូច្នេះ?


ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ ព្រះ‌អង្គ​ក៏​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​បាប​សោះ សុំ​ឲ្យ​អ្នក​នោះ​យក​ដុំថ្ម​គប់​នាង​មុន​គេ​ចុះ»។


បង‌ប្អូន​អើយ កុំ​ចង់​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក ដ្បិត​អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា យើង​ដែល​បង្រៀន​គេ​នឹង​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​តឹង​រឹង​ជាង​គេ។