Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 7:1 - Khmer Christian Bible

1 កុំ​ថ្កោលទោស​គេ​ ក្រែង​លោ​អ្នក​រាល់គ្នា​ទទួល​ការ​ថ្កោលទោស​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 “កុំ​វិនិច្ឆ័យ​គេ ក្រែងលោ​អ្នករាល់គ្នា​ត្រូវបាន​វិនិច្ឆ័យ​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «កុំ​ថ្កោល​ទោស​គេ ដើម្បី​កុំ​ឲ្យ​ព្រះ‌ថ្កោល​ទោស​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ថ្កោល​ទោស​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «កុំ​ថ្កោល​ទោស​អ្នក​ដទៃ​ឲ្យ​សោះ ដើម្បី​កុំ​ឲ្យ​អុលឡោះ​ថ្កោល​ទោស​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង




ម៉ាថាយ 7:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នក​រាល់គ្នា​ថ្កោលទោស​គេ​យ៉ាង​ណា​ អ្នក​រាល់គ្នា​នឹង​ទទួល​ការ​ថ្កោលទោស​យ៉ាង​នោះ​វិញ​ ហើយ​អ្នក​រាល់គ្នា​នឹង​ទទួល​តាម​រង្វាល់​ដែល​អ្នក​រាល់គ្នា​បាន​វាល់​ឲ្យ​គេ។​


ឱ​មនុស្ស​មាន​ពុត​អើយ!​ ចូរ​យក​សសរ​ចេញ​ពី​ក្នុង​ភ្នែក​របស់​អ្នក​ជា​មុន​សិន​ នោះ​អ្នក​នឹង​មើល​ឃើញ​ច្បាស់​ ដើម្បី​យក​កម្ទេច​ល្អិត​ចេញ​ពី​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​បាន។​


ហើយ​កុំ​ថ្កោល​ទោស​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​មិន​ទទួល​ការ​ថ្កោល​ទោស​វិញ​ឡើយ​ និង​កុំ​ផ្ដន្ទាទោស​គេ​ឲ្យ​សោះ​ នោះ​អ្នក​រាល់គ្នា​ក៏​មិន​ទទួល​ការ​ផ្ដន្ទាទោស​វិញ​ដែរ។​ ចូរ​លើក​លែង​ទោស​ឲ្យ​គេ​ នោះ​អ្នក​រាល់គ្នា​នឹង​ទទួល​បាន​ការ​លើក​លែង​ទោស​វិញ។​


ហេតុអ្វី​ក៏​អ្នក​មើល​ឃើញ​កម្ទេច​ល្អិត​ក្នុង​ភ្នែក​បងប្អូន​របស់​អ្នក​ ប៉ុន្ដែ​មិន​ឃើញ​សសរ​នៅ​ក្នុង​ភ្នែក​របស់​ខ្លួន​ឯង​យ៉ាង​ដូច្នេះ?​


នៅ​ពេល​ពួកគេ​ចេះ​តែ​ទទូច​សួរ​ព្រះអង្គ​ នោះ​ព្រះអង្គ​ក៏​ងើប​ឡើង ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នកណា​គ្មាន​បាប​សោះ​ ចូរ​ឲ្យ​អ្នក​នោះ​គប់​នាង​នឹង​ដុំ​ថ្ម​មុន​គេ​ចុះ!»​


បងប្អូន​របស់ខ្ញុំ​អើយ!​ កុំ​ធ្វើ​គ្រូ​ច្រើន​គ្នា​ពេក​ ព្រោះ​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ យើង​ត្រូវ​ទទួល​ទោស​ធ្ងន់ធ្ងរ​ជាងគេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម