ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោមួយនឹមទៅសម្លាប់ ហើយយកនឹមធ្វើឱសដុតស្ងោរគោ ចែកគ្នាបរិភោគ ហើយគាត់ក្រោកឡើងទៅតាមលោកអេលីយ៉ា ដើម្បីបម្រើលោក។
ម៉ាថាយ 4:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏ទុកសំណាញ់ចោល ហើយដើរតាមព្រះអង្គភ្លាម។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ទុកសំណាញ់ចោល ហើយទៅតាមព្រះអង្គភ្លាម។ Khmer Christian Bible ភ្លាមនោះ ពួកគេក៏ទុកសំណាញ់ចោល រួចដើរតាមព្រះអង្គតែម្ដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម អាល់គីតាប អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមអ៊ីសាទៅ។ |
ដូច្នេះ គាត់ក៏ត្រឡប់ទៅវិញ យកគោមួយនឹមទៅសម្លាប់ ហើយយកនឹមធ្វើឱសដុតស្ងោរគោ ចែកគ្នាបរិភោគ ហើយគាត់ក្រោកឡើងទៅតាមលោកអេលីយ៉ា ដើម្បីបម្រើលោក។
អ្នកណាស្រឡាញ់ឪពុក ឬម្តាយ ជាងស្រឡាញ់ខ្ញុំ មិនស័ក្តិសមនឹងខ្ញុំឡើយ ហើយអ្នកណាស្រឡាញ់កូនប្រុស ឬកូនស្រី ជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ។
ពេលនោះ ពេត្រុសទូលសួរថា៖ «មើល៍ យើងខ្ញុំបានលះចោលអ្វីៗទាំងអស់មកតាមព្រះអង្គហើយ។ ដូច្នេះ តើយើងខ្ញុំនឹងបានអ្វីទៅ?»
ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យធ្វើជាអ្នកនេសាទមនុស្សវិញ»។
ពេលយាងហួសពីទីនោះបន្តិច ព្រះអង្គទតឃើញបងប្អូនពីរនាក់ទៀត គឺយ៉ាកុប ជាកូនសេបេដេ និងយ៉ូហានជាប្អូន កំពុងតែជួសជុលសំណាញ់នៅក្នុងទូកជាមួយសេបេដេជាឪពុក ព្រះអង្គក៏ត្រាស់ហៅអ្នកទាំងពីរ។
កាលគេបានអូសទូកមកដល់មាត់ច្រាំង គេក៏ទុកចោលអ្វីៗទាំងអស់ ហើយដើរតាមព្រះអង្គទៅ។
ព្រះអង្គសព្វព្រះហឫទ័យបើកសម្តែងឲ្យខ្ញុំស្គាល់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យខ្ញុំបានប្រកាសអំពីព្រះអង្គក្នុងចំណោមសាសន៍ដទៃ ខ្ញុំមិនបានទៅប្រឹក្សាជាមួយអ្នកណាម្នាក់ឡើយ