ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖
ម៉ាថាយ 4:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានឮថា គេបានចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះអង្គក៏យាងថយទៅគង់នៅស្រុកកាលីឡេវិញ។ ព្រះគម្ពីរខ្មែរសាកល នៅពេលឮថា យ៉ូហានត្រូវគេចាប់ខ្លួន ព្រះយេស៊ូវក៏យាងចាកចេញទៅកាលីឡេ។ Khmer Christian Bible កាលឮថា គេបានចាប់លោកយ៉ូហាន ព្រះអង្គក៏យាងទៅស្រុកកាលីឡេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំឃាំងហើយ ព្រះអង្គក៏ភៀសចេញទៅស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវឮថា គេបានបញ្ជូនយ៉ូហានទៅហើយ នោះទ្រង់យាងថយទៅ គង់នៅឯស្រុកកាលីឡេវិញ អាល់គីតាប កាលអ៊ីសាជ្រាបដំណឹងថា គេបានចាប់យ៉ះយ៉ាយកទៅឃុំឃាំងហើយ គាត់ក៏ភៀសចេញទៅស្រុកកាលីឡេ។ |
ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖
ដ្បិតព្រះបាទហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះព្រះនាងហេរ៉ូឌាស មហេសីរបស់ភីលីព ជាអនុជ
ក្រោយពេលគេចាប់លោកយ៉ូហានទៅឃុំឃាំង ព្រះយេស៊ូវក៏យាងមកស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អអំពីព្រះ។
ដ្បិតគឺព្រះបាទហេរ៉ូឌនេះហើយ ដែលបានបញ្ជាឲ្យគេទៅចាប់ចងលោកយ៉ូហាន ហើយយកលោកទៅដាក់គុក ដោយព្រោះតែព្រះនាងហេរ៉ូឌាស ជាមហេសីរបស់ភីលីព ជាអនុជ ព្រោះព្រះបាទហេរ៉ូឌបានយកនាងមកធ្វើជាមហេសីរបស់ខ្លួន
ប៉ុន្តែ គេនៅតែនិយាយទទូចថា៖ «គាត់ញុះញង់ប្រជាជន ដោយបង្រៀនពេញក្នុងស្រុកយូដាទាំងមូល ចាប់តាំងពីស្រុកកាលីឡេ រហូតមកដល់ទីនេះ»។
បន្ទាប់មក ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីឡេវិញ ទាំងពេញដោយព្រះចេស្តានៃព្រះវិញ្ញាណ ហើយដំណឹងអំពីព្រះអង្គលេចឮសុសសាយ ពាសពេញស្រុកដែលនៅជុំវិញ។
ព្រះអង្គយាងចុះទៅកាពើណិម ជាក្រុងមួយក្នុងស្រុកកាលីឡេ ហើយបង្រៀនគេនៅថ្ងៃសប្ប័ទ។
លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។
ព្រះយេស៊ូវធ្វើទីសម្គាល់មុនដំបូងនេះ នៅភូមិកាណា ក្នុងស្រុកកាលីឡេ ទាំងសម្តែងសិរីល្អរបស់ព្រះអង្គ ហើយពួកសិស្សក៏ជឿដល់ព្រះអង្គ។
នេះជាទីសម្គាល់ទីពីរ ដែលព្រះយេស៊ូវបានធ្វើ ក្រោយពីព្រះអង្គយាងត្រឡប់ពីស្រុកយូដា មកស្រុកកាលីឡេវិញ។