ប៉ុន្តែ កាលលោកឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតា នោះលោកខ្លាចមិនហ៊ានទៅទីនោះទេ លោកចេញទៅស្រុកកាលីឡេវិញ ដោយព្រះទ្រង់មានព្រះបន្ទូលហាមក្នុងសុបិន។
ម៉ាថាយ 3:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះយេស៊ូវយាងមកពីស្រុកកាលីឡេ មករកលោកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីលោក។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះយេស៊ូវយាងមកពីកាលីឡេ មករកយ៉ូហាននៅត្រង់ទន្លេយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់។ Khmer Christian Bible បន្ទាប់មក ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាននៅអូរយ័រដាន់ ដើម្បីទទួលពិធីជ្រមុជទឹកពីគាត់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះយេស៊ូយាងពីស្រុកកាលីឡេមករកលោកយ៉ូហាន នៅត្រង់ទន្លេយ័រដាន់ ដើម្បីឲ្យលោកធ្វើពិធីជ្រមុជទឹក*ថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវទ្រង់យាងពីស្រុកកាលីឡេ មកឯយ៉ូហានត្រង់ទន្លេយ័រដាន់ ដើម្បីនឹងទទួលបុណ្យជ្រមុជពីគាត់ អាល់គីតាប ពេលនោះ អ៊ីសាចេញពីស្រុកកាលីឡេ មករកយ៉ះយ៉ា នៅត្រង់ទន្លេយ័រដាន់ ដើម្បីឲ្យយ៉ះយ៉ាធ្វើពិធីជ្រមុជទឹក ឲ្យគាត់។ |
ប៉ុន្តែ កាលលោកឮថា អើខេឡោសបានសោយរាជ្យនៅស្រុកយូដា ជំនួសហេរ៉ូឌ ជាបិតា នោះលោកខ្លាចមិនហ៊ានទៅទីនោះទេ លោកចេញទៅស្រុកកាលីឡេវិញ ដោយព្រះទ្រង់មានព្រះបន្ទូលហាមក្នុងសុបិន។
តែលោកយ៉ូហានប្រកែកថា៖ «ទូលបង្គំទេដែលត្រូវទទួលពិធីជ្រមុជទឹកពីព្រះអង្គ ម្តេចបានជាព្រះអង្គមករកទូលបង្គំទៅវិញ?»
ខ្ញុំមិនបានស្គាល់ព្រះអង្គទេ តែខ្ញុំមកធ្វើពិធីជ្រមុជដោយទឹកនេះ គឺដើម្បីសម្តែងឲ្យសាសន៍អ៊ីស្រាអែលបានស្គាល់ព្រះអង្គប៉ុណ្ណោះ»។