ម៉ាថាយ 28:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើរឿងនេះឮទៅដល់លោកទេសាភិបាល យើងនឹងទៅពន្យល់លោកកុំឲ្យឯងរាល់គ្នាមានទោស»។ ព្រះគម្ពីរខ្មែរសាកល បើសិនរឿងនេះលេចឮដល់អភិបាល យើងនឹងបញ្ចុះបញ្ចូលលោក មិនឲ្យអ្នករាល់គ្នាមានបញ្ហាឡើយ”។ Khmer Christian Bible ហើយបើរឿងនេះឮដល់លោកអភិបាល យើងនឹងបញ្ចុះបញ្ចូលគាត់ មិនឲ្យអ្នករាល់គ្នាមានបញ្ហាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើសេចក្ដីនោះឮទៅដល់លោកចៅហ្វាយ នោះយើងនឹងទៅពន្យល់លោក ឲ្យឯងរាល់គ្នាបានរួចពីទោស អាល់គីតាប ប្រសិនបើរឿងនេះលេចឮដល់លោកទេសាភិបាល ចាំយើងជួយដោះស្រាយ ដើម្បីកុំឲ្យអ្នករាល់គ្នាមានទោស»។ |
ដោយប្រាប់ថា៖ «អ្នករាល់គ្នាត្រូវនិយាយថា "ពេលយើងខ្ញុំកំពុងដេកលក់ ពួកសិស្សរបស់វាបានចូលមកលួចយកសពទៅទាំងយប់"។
កាលព្រះបាទហេរ៉ូឌរកលោកមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យគេយកទៅសម្លាប់។ បន្ទាប់មក ស្តេចយាងចុះពីស្រុកយូដា ទៅក្រុងសេសារា ហើយក៏គង់នៅទីនោះ។