គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?»
ម៉ាថាយ 26:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សួរថា៖ «តើអស់លោកឲ្យអ្វីខ្ញុំ បើខ្ញុំប្រគល់អ្នកនោះជូនអស់លោក?» គេក៏រាប់ប្រាក់កាក់ឲ្យគាត់សាមសិបស្លឹង ព្រះគម្ពីរខ្មែរសាកល និយាយថា៖ “តើអស់លោកព្រមឲ្យអ្វីដល់ខ្ញុំ បើសិនខ្ញុំប្រគល់អ្នកនោះឲ្យអស់លោក?” ពួកគេក៏ព្រមឲ្យកាក់ប្រាក់សាមសិបដល់គាត់។ Khmer Christian Bible ប្រាប់ថា៖ «ខ្ញុំនឹងប្រគល់គាត់ឲ្យពួកលោក តើពួកលោកនឹងឲ្យអ្វីខ្ញុំ?» ពួកគេក៏ឲ្យគាត់សាមសិបកាក់ប្រាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជម្រាបថា៖ «បើខ្ញុំប្រគល់លោកយេស៊ូជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកនាយកបូជាចារ្យក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើខ្ញុំបញ្ជូនអ្នកនោះមកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា អាល់គីតាប ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។ |
គាត់ក៏ងាកទៅឯនាងតាមផ្លូវ ហើយពោលថា៖ «មក៍ សូមឲ្យខ្ញុំចូលទៅឯនាង» ដ្បិតគាត់មិនបានដឹងថា នាងជាកូនប្រសារបស់គាត់ទេ។ នាងសួរថា៖ «តើលោកឲ្យអ្វីខ្ញុំ ដែលលោកចូលមកឯខ្ញុំនេះ?»
ប្រសិនបើគោជល់បាវបម្រើប្រុស ឬស្រី ម្ចាស់គោត្រូវសងប្រាក់សាមសិបសេកែលទៅចៅហ្វាយជនរងគ្រោះ រីឯគោត្រូវចោលសម្លាប់នឹងដុំថ្ម។
គេជាពួកឆ្កែសាហាវ ដែលមិនចេះឆ្អែតឆ្អន់ឡើយ ជាពួកគង្វាលដែលមិនចេះយល់សោះ គេបានបែរទៅតាមផ្លូវរបស់គេរៀងខ្លួន គឺឲ្យបានកម្រៃរបស់ខ្លួនគេទាំងអស់គ្នា។
(ឥឡូវមនុស្សនេះបានយកប្រាក់ទុច្ចរិតរបស់ខ្លួន ទៅទិញដីចម្ការមួយកន្លែង ប៉ុន្តែ គាត់ដួលផ្កាប់មុខ ធ្លាយពោះ ចេញពោះវៀនមកក្រៅ។
មិនចំណូលស្រា មានចិត្តស្លូតបូត មិនចេះរករឿងហេតុ មិនឈ្លោះប្រកែក មិនស្រឡាញ់ប្រាក់។
គេនឹងកេងចំណេញអ្នករាល់គ្នាដោយពាក្យបោកបញ្ឆោត ដោយសារចិត្តលោភលន់របស់គេ។ ទោសរបស់គេដែលមានតាំងពីយូរមកហើយ មិននៅស្ងៀមឡើយ ហើយសេចក្ដីហិនវិនាសរបស់គេក៏មិនដេកលក់ដែរ។
ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅនិយាយនឹងនាងថា៖ «ចូរលួងលោមវា ដើម្បីឲ្យដឹងថា វាមានកម្លាំងខ្លាំងក្លាដល់ម៉្លេះមកពីណា ហើយធ្វើដូចម្តេចឲ្យយើងអាចឈ្នះវា ដើម្បីឲ្យយើងចាប់ចង បង្ក្រាបវាបាន នោះយើងនឹងឲ្យប្រាក់សុទ្ធដល់នាង ចំនួនមួយពាន់មួយរយស្លឹងក្នុងម្នាក់ៗ»។
ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។