ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 25:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ស្ត្រី​មាន​គំនិត​ឆ្លើយ​ថា "ទេ ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​យើង និង​សម្រាប់​ពួក​នាង​ទេ ចូរ​ពួក​នាង​ទៅ​រក​ផ្ទះ​លក់​ប្រេង ហើយ​ទិញ​សម្រាប់​ខ្លួន​ឯង​វិញ​ទៅ"។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

“ប៉ុន្តែ​ពួក​ស្ត្រី​ដែល​មានប្រាជ្ញា​តប​ថា​: ‘អត់បានទេ វា​អត់​គ្រាន់​សម្រាប់​ពួកយើង និង​ពួកអ្នក​ទាល់តែសោះ​។ ចូរ​ទៅរក​អ្នកលក់ ហើយ​ទិញ​សម្រាប់​ខ្លួនអ្នក​វិញ​ទៅ’។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពួក​ស្ដ្រី​ឆ្លាត​បាន​តប​វិញ​ថា​ ប្រេង​ប្រាកដ​ជា​មិន​គ្រប់​គ្រាន់​សម្រាប់​ពួក​យើង​ និង​អ្នក​រាល់គ្នា​ទេ​ ដូច្នេះ​ ចូរ​ពួក​នាង​ទៅ​ឯ​អ្នក​លក់​ ហើយ​ទិញ​ប្រេង​សម្រាប់​ខ្លួន​ឯង​ចុះ។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ពួក​នាង​មាន​គំនិត​ឆ្លើយ​ឡើង​ថា ទេ ក្រែង​គ្មាន​ល្មម​ដល់​យើង ហើយ​នឹង​នាង​រាល់​គ្នា​ផង ស៊ូ​ទៅ​ឯ​ផ្ទះ​លក់​ប្រេង ទិញ​សំរាប់​ខ្លួន​វិញ​ទៅ

សូមមើលជំពូក

អាល់គីតាប

ស្ដ្រី​ឈ្លាស​វៃ​ឆ្លើយ​ទៅ​វិញ​ថា “ទេ​មិន​បាន​ទេ! បើ​យើង​ចែក​ឲ្យ​ពួក​នាង ក្រែង​មិន​គ្រាន់​សម្រាប់​យើង​ផង សម្រាប់​ពួក​នាង​ផង។ ចូរ​នាំ​គ្នា​ទៅ​ទិញ​នៅ​ផ្ទះ​លក់​ប្រេង​ទៅ!”។

សូមមើលជំពូក



ម៉ាថាយ 25:9
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ ទោះ​បើ​មាន​ម៉ូសេ ឬ​សាំយូ‌អែល ឈរ​នៅ​មុខ​យើង​ក៏​ដោយ ក៏​យើង​មិន​បែរ​ទៅ​ជន​ជាតិ​នេះ​វិញ​ដែរ ចូរ​បោះ​គេ​ឲ្យឆ្ងាយ​ផុត​ពី​ភ្នែក​យើង ហើយ​ឲ្យ​គេ​ចេញ​ទៅ​ចុះ


នោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ ទោះ​បើ​ណូអេ ដានី‌យ៉ែល និង​យ៉ូប​បាន​នៅ​ក្នុង​ស្រុក​នោះ​ក៏​ដោយ គង់​តែ​នឹង​ជួយ​កូន​ប្រុស​កូន​ស្រី​ខ្លួន ឲ្យ​រួច​មិន​បាន​ដែរ គឺ​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​នោះ នឹង​ជួយ​បាន​ព្រលឹង​របស់​ខ្លួន​ឲ្យ​រួច​ប៉ុណ្ណោះ។


«មើល៍! ខ្ញុំ​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ចៀម​នៅ​កណ្តាល​ហ្វូង​ចចក ដូច្នេះ ត្រូវ​ឆ្លាត​ដូច​សត្វ​ពស់ ហើយ​ស្លូត​ដូច​សត្វ​ព្រាប។


ក្នុង​ចំណោម​ពួក​នាង មាន​ប្រាំ​នាក់​ល្ងង់ ហើយ​ប្រាំ​នាក់​មាន​គំនិត


ស្ត្រី​ល្ងង់​និយាយ​ទៅ​ស្ត្រី​មាន​គំនិត​ថា "សូម​ចែក​ប្រេង​ឲ្យ​យើង​ខ្លះ​ផង ព្រោះ​ចង្កៀង​របស់​យើង​ចង់​រលត់​ហើយ"


«ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម


ដូច្នេះ ចូរ​ប្រែ​ចិត្ត​ចេញ​ពី​សេចក្តី​អាក្រក់​នេះ​ទៅ ហើយ​អធិស្ឋាន​ដល់​ព្រះ‌អម្ចាស់ ក្រែង​ទ្រង់​អត់​ទោស​ឲ្យ​អ្នក​ដែល​មានបំណងបែប​នេះ។